ព្រឹតិ្តការណ៍ថ្មីៗ

ចេញពីជក់ថ្នាំ​ ជិះម៉ូតូសង់កូរ៉េឌុបគ្នា​ លួចម៉ាស៊ីនផ្សាដែក​ បានសម្រេច​ ជិះចូលព្រៃត្រែង​ ផ្ដួលម៉ូតូរត់​ តែត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់បាន វាយខ្នោះទាំង២នាក់​ រួមទាំងជនញៀនថ្នាំវង្វេងបាត់ស្មារតី​៣នាក់ទៀត​ បញ្ជូនទៅមន្ទីរសង្គមកិច្ច!

1 ខែ មុន 101 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរស២នាក់ទើបចេញពីជក់ថ្នាំ​ បែកគំនិត ជិះម៉ូតូសង់កូរ៉េមួយគ្រឿង ឌុបគ្នា​ លួចម៉ាស៊ីន​ផ្សារ​ដែក​ នៅលើរ៉ឺម៉ក​ ដែលកំពុងបើកបរតាមផ្លូវ​ តែចៃដន្យ​អ្នកបើករ៉ឺម៉កងាកឃើញទាន់​ ស្រែកឆោឡោ​ ហើយនាំគ្នាជិះរត់ចូល​ព្រៃត្រែង ផ្ដួលម៉ូតូរត់​ ផ្អើល​កម្លាំងប្រជាការពារខណ្ឌមានជ័យ​ និងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលេី​ ឃាត់ខ្លួន​បាន​ វាយខ្នោះយកទៅប៉ុស្តិ៍តែម្ដង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​នៅវេលាម៉ោង​០៩:១០នាទីព្រឹក​ ថ្ងៃចន្ទ​ ទី០៨​ ខែមេសា​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចផ្លូវកោង៦០ម៉ែត្រ​ ភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

យោងតាមសម្ដីឈ្មោះ សុឹម ភា ភេទប្រុស អាយុ៣០ឆ្នាំ​ នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ​ និងឈ្មោះ សាន ម៉ារិទ្ធ (ហៅញាញ​) ភេទប្រុស អាយុ៣០ឆ្នាំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ពួកគេទាំងពីរនាក់ ទើបតែចេញជក់ថ្នាំ​ នៅក្នុងសំណង់មិនរៀបរយ​(វាលខ្សាច់​)​ ផ្លូវ៦០ម៉ែត្រ​ ហេីយក៏នាំគ្នាជិះម៉ូតូសង់កូរ៉េមួយគ្រឿង​ ពណ៍ក្រហម​(មិនចាំស្លាកលេខ​) ឌុបគ្នា​ ចេញមកវិញ​ ស្រាបតែឃើញ​ ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង កំពុងដឹកម៉ាស៊ីនផ្សារដែក ទើបពួកគេនាំគ្នាជិះ​តាមពីក្រោយ រួចធ្វើសកម្មភាពលួចម៉ាស៊ីន​ផ្សារ​ដែក​ នៅលើរ៉ឺម៉ក​ ដែលកំពុងបើកបរតាមផ្លូវ​ បានសម្រេច​ តែចៃដន្យ​អ្នកបើករ៉ឺម៉កងាកឃើញទាន់​ ហើយពួកគេនាំគ្នាជិះរត់ ទើបអ្នកបើករ៉ឺម៉កស្រែកឆោឡោ​ ធ្វើឲ្យពួកគេ​ភិតភ័យ​ក៏ជិះរត់ចូលព្រែកត្រែង ផ្ដួលម៉ូតូរត់​ តែត្រូវបានកម្លាំងប្រជាការពារខណ្ឌមានជ័យ​ និងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ សហការគ្នាចាប់ឃាត់ខ្លួន​បាន​ទាំងពីរនាក់ រួចចាប់វាយខ្នោះយកទៅសាកសួរនៅប៉ុស្តិ៍តែម្ដង។

ជាមួយគ្នានេះដែរ​ គណៈបញ្ជាការឯកភាពសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ​ និង​នគរបាលប៉ុស្តិ៍​ មេភូមិ​ មន្រ្តីសង្កាត់​ ប្រជាការពារបានបញ្ជូនអ្នកប្រើប្រាស់ ថ្នាំញៀនវង្វេងបាត់ស្មារតី​ បាត់ម្ចាស់ការទទួលខុសត្រូវ​ បង្ករការអុកឡុកភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​​ ចំនួន០៣នាក់​ទៀត មានឈ្មោះ​ ៖

ទី៣.ឈ្មោះ​ ជ័រ ហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ។ ទី៤.ឈ្មោះ​ ជួង ស្រីនួន ភេទស្រី អាយុ៣៣ឆ្នាំ ភូមិតាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល​ ។ ទី៥.ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ​ ។

បច្ចុប្បន្នក្រោយកើតហេតុ​ ជនញៀនថ្នាំ​បាត់បង់ម្ចាស់ការលើខ្លួនឯងទាំង៥នាក់​ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបន្សាបសារធាតុញៀន​ និង​ធ្វើការអប់រំ​កែប្រែ​ ៕​ (ដោយបងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!