ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា ដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជាទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិក

1 ខែ មុន 45 តូ សុផល

ភ្នំពេញ៖  តបតាមការអញ្ជើញរបស់ មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី ៨ ដល់ ១២ ខែមេសា ឆ្នាំ២០១៩ នៅសហរដ្ឋអាមេរិក។

ក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក នឹងចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក « PASOC 19 »។ នាឱកាសនោះផងដែរ មេបញ្ជាការកងទ័ពជើងគោក នឹងជួបពិភាក្សាការងារជាមួយ មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិកនៃកងទ័ពសហរដ្ឋអាមេរិក ក្នុងគោលបំណងរឹតបណ្តឹងចំណងមិត្តភាព និងសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក។

ទោះបីកន្លងទៅមជ្ឈដ្ឋានប្រឆាំងមួយចំនួន ខំបំប៉ោងថា សហរដ្ឋអាមេរិក បានដាក់លោកឧត្តមសេនីយ៍ ក្នុងបញ្ជីបំរាមមិនឱ្យទៅសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាល និងកងទ័ពសហរដ្ឋអាមេរិក នៅតែបន្តធ្វើការយ៉ាងជិតស្និតជាមួយ លោកឧត្តមសេនីយ៍ឯក ជាក់ស្តែងការអញ្ជើញ លោកឧត្តមសេនីយ៍ឯក ទៅទស្សនកិច្ចផ្លូវការនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!