ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទៅចែកជូនគ្រួសារក្រីក្រចំនួន ២០គ្រួសារនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ

2 ខែ មុន 11 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ០៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១០,០០នាទី លោក សុខ  ពេញវុធ  អភិបាល ​នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាតក្រហមក​ម្ពុជា ខណ្ឌដូនពេញ បានអញ្ជេីញជាអធិបតីក្នុងពិធីចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនគ្រួសារក្រីក្រចំនួន ២០គ្រួសារ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

 អំណោយមនុស្សធម៌ដែលបានប្រគល់​ជូន ក្នុងមួយគ្រួសាររួមមាន៖ ថវិកាចំនួន ២៥,០០០រៀល, អង្ករចំនួន ០១ បាវស្មើនឹង ៣០គីឡូក្រាម និង ទឹកត្រីចំនួន ០១យួរ ។

ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់លោកតាលោកយាយ​បងប្អូនទាំងអស់ លោកប្រធានកិត្តិយសអនុសាខា ក៏សូមអំពាវនាវឲ្យយកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យ  ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន និង ជាពិសេសនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានគម្រោងធ្វើដំណើទៅទីជិតឆ្ងាយ ឬស្រុកកំណើត សូមពន្លត់ភ្លើត ធូបទាន និង បិទភ្លើងអោយបានត្រឹមត្រូវជៀសវាងមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!