ព្រឹតិ្តការណ៍ថ្មីៗ

សូមរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាព ពុលចំណីអាហារ កំពុងស្រា ដែលអាចកើតមានក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ!

5 ខែ មុន 9 តូ សុផល

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តី ប្រកាសព័ត៌មានស្ដីពីការបង្ការជំងឺនឹងបញ្ហាសុខភាព ក្នុង​អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាថ្ងៃទី១៤​, ១៥, ១៦ ខែមេសា ខាងមុខនេះ។

ក្រសួងសុខាភិបាល បានជូនព័ត៌មានថាដោយហេតុថាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នឹងឈានចូលមកដល់ក្នុងពេលឆាប់ឆាប់នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថា កន្លងមកក្រសួងធ្លាប់បានចេញសេចក្តី ប្រកាសព័ត៌មានជូនសាធារណៈជនទាំងអស់ភ្លេងការបង្ការករណីពុលអាហារ នឹងករណីពុលស្រាជាច្រើនលើករបស់ហើយ ក៏ប៉ុន្តែក្រសួងសុខាភិបាលបានសង្កេតឃើញថា មានករណីពុលអាហារនឹងករណីពុលស្រានៅតែបន្តកើតឡើងនៅតាមសហគមន៍នៃបណ្តាខេត្តមួយចំនួន ជាក់ស្ដែងនៅក្នុងអំឡុងឆ្នាំ 2018 កន្លងមកនេះ មានករណីពុលចំណីអាហារសរុបចំនួន 19 លើក មានអ្នកពរសរុបចំនួន 852នាក់ ក្នុងនោះស្លាប់ចំនួន 13 នាក់ និងពណ៌ស្រាលចំនួន 5 លើកដោយមានអ្នក ពុលស្រា 206 នាក់ក្នុងនោះស្លាប់ 12នាក់។ ជាងនេះទៅទៀតនៅក្នុងអំឡុងឆ្នាំ 2019 ត្រឹមខែមីនាមានករណីពុលចំណីអាហារសរុបចំនួន 6លើក ដោយមានអ្នកមើលសរុបចំនួន 241 នាក់ក្នុងនោះស្លាប់ 2 នាក់។

លោកសាស្រ្ដាចារ្យម៉មប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា ខ្ញុំសូមប្រកាសធ្វើការក្រើនរំលឹក ជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាពដែលអាចកើតមានក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលស្របគ្នាជាមួយនឹងអាកាសធាតុនៅលើផ្ទៃប្រទេសកម្ពុជាមានការកើនកម្ដៅខ្លាំង ជាពិសេសទៅលើការបរិភោគចំណីអាហារនិងភេសជ្ជៈ ការរៀបចំអាហារនិងការទុកដាក់មិនត្រឹមត្រូវ ដើម្បីជៀសផុតពីបញ្ហាឈឺពោះរាគរូស ដែលបណ្តាលមកពីការបរិភោគចំណីអាហារ មិនមានអនាម័យអាហារជូរផ្អូមឬពុលស្រា បណ្តាលមកពីការទិញស្រាមកពីផ្សារ តែជាស្រាបានផលិតឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវជាដើម។ បន្ថែមលើនេះ ខ្ញុំសូមលើកទឹកចិត្តគ្រប់គ្រប់គ្នាឲ្យចូលរួមអនុវត្តវិធានការប្រុងប្រយ័ត្នរួមទាំងការតាំងពិព័រណ៍ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ដើម្បីចៀសផុតពីបញ្ហាទាំងនេះ ជាពិសេសលើការពុលចំណីអាហារ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា បើមានបញ្ហានៃការពុលអាហារឬមានរោគសញ្ញានៃការពុលស្រាដូចជាឈឺក្បាលក្អួតឈឺពោះវិលមុខស្រវាំងភ្នែកសន្លប់តែពិបាកដកដង្ហើមសូមស្វែងរកការពិនិត្យនិងព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាពឬទៅមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។

ជាមួយគ្នានោះដែរក្រសួងសុខាភិបាលសូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់ សូមកុំពិសារគ្រឿងស្រវឹងក្នុងពេលបើកបរឬក្នុងពេលបញ្ជាគ្រឿងម៉ាស៊ីន។ សូមបើកបរដោយមានការប្រុងប្រយ័ត្ន ពាក់ខ្សែក្រវ៉ាត់ជាប់ជានិច្ច ក្នុងពេលបើកបរ កុំបើកបរលឿនពេក និងប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាបញ្ចៀសឲ្យបាន នូវគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវសាធារណៈ ដោយសារតែការធ្វេសប្រហែស បើកបរលឿនពេក និងមិនគោរពច្បាប់បើកបរជាដើម។

ក្រសួងសូមលើកទឹកចិត្តអោយសាធារណជនទូទៅអនុវត្តតាមដំបូន្មាន ដើម្បីការពារអ្នក និងក្រុមគ្រួសារអ្នក និងសូមជូនពរលោកអ្នកទាំងអស់មានសុខភាពល្អ សប្បាយរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ