ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងភរិយា
ព្រមទាំងសហការី រួមនិងសប្បុរសជនជាច្រើនបាន នាំអំណោយជាគ្រឿងឩបភោគបរិភោគនិងថវិកាមកចែកជូនកុមារកំព្រានិងបុគ្គលិកមណ្ឌលសរុបចំនួន៧៥នាក់ ។
ក្នុងនោះម្នាក់ៗបានសម្ភារៈ១កញ្ចប់រួមមាន
មីកត្រីខកំប៉ុង ទឹកក្រូចកំប៉ុង ទឹកដោះគោ
នំប្រអប់ រួមនិងថវិកាសម្រាប់កុមារម្នាក់ៗ ២មុឺនរៀល
សម្រាប់បុគ្គលិក១០មុឺនរៀល
សម្រាប់នគរបាល៥មុឺនរៀល។
Tag: បែន រ័ត្ន