ព្រឹតិ្តការណ៍ថ្មីៗ

បងផឹកបងដឹង ! តែដាក់ជ្រុលបន្តិច ដេកប៉ុស្តិ៍សិន

6 ខែ មុន 48 តូ សុផល

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ផឹកស្រវឹងវង្វេងបាត់ម្ចាស់ការ ដួលតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១

ខណ្ឌពោធិសែនជ័យ ប្រជាពលរដ្ឋឃើញ ហើយអត់ដឹងថា ចោមចៅបច្ចុប្បន្នបំបែកចេញជា ៣ ខំតែដឹកយកទៅ ដាក់នៅប៉ុស្តិ៍ចោមចៅ ចាស់ បច្ចុប្បន្នចោមចៅ៣ កាលពីវេលាម៉ោង៩និង
៣០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ត្រូវបាននគរបាលឲ្យដឹកយកទៅកន្លែងដើមវិញ ។

បុរសស្រវឹងអភ័ព្វ មិនស្គាល់ឈ្មោះ គ្រាន់តែប្រាប់ថា នៅស្រុកបាទី ខេត្តតាកែវ ហើយក៏មិនដឹងថាទើបមកពីណា ទៅណាដែរ ត្រូវបានប្រជាពលរដ្ឋឃើញដេកដួលននៀលដីតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ដោយក្តីអាណិត ខ្លាចគ្រោះថ្នាក់កើតឡើងសម្រាប់ជនស្រវឹង អាណិតខំតែជួយ ដឹកតាមម៉ូតូកង់បី នាំយកទៅនឹកថា ដេកសម្រាកប៉ុស្តិ៍ប៉ូលិស ជាកន្លែងមានសុវត្តិភាព ជួយប្រជាពលរដ្ឋ ហើយអ្នកដឹក អ្នកជួយនោះទៀតសោត អត់មានដឹងអីអាលីង ថាប៉ុស្តិ៍ចោមចៅមានរហូតដល់ ៣ ស្មានមានតែមួយកន្លែងចាស់ ក៏ដឹកជនខាងលើ មកប៉ុស្តិ៍ចោមចៅ តាមផ្លូវជាតិលេខ៤ ប៉ូលីសសួរនាំដឹងថា ស្រវឹងដួលនៅចោមចៅ១ សូមអញ្ជើញ ពូ ដឹកពីកន្លែងណាមក ដឹកទៅកន្លែងនោះវិញ កន្លែងដឹកមកនេះ ជាចោមចៅ៣ទេ ។

អ្នកដឹកពិតជាអត់ដឹងអីមែន កាលបើប៉ូលិសប្រាប់បែបនឹងហើយ ក៏មិនដឹងនិយាយថាម៉េចដែរ កប់យោបល់ មានតែដឹកបុរសស្រវឹងទៅដាក់កន្លែងដើមវិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ