ព្រឹតិ្តការណ៍ថ្មីៗ

កំពូលឆ្លាត ! តែមិនចាំថា ទូរ ATM និមួយៗសុទ្ធតែបំពាក់កាម៉េរ៉ា សុវត្ថិភាព

6 ខែ មុន 276 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃទី៦ ខែមេសា​ ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទី នៅចំនុចទូរATM ធនាគារABA

ទីតាំងផ្ទះលេខ68 ផ្លូវលេខ53 កែងផ្លូវលេខ136 ភូមិ1 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បង្ករឡេីងដោយជនសង្ស័យម្នាក់ឈ្មោះ HOFER PETER ភេទប្រុស អាយុ64ឆ្នាំ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X4580844 មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ17 ផ្លូវលេខ144 ភូមិ5 សង្កាត់ផ្សារកណ្តាលទី1 ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឡេង លីហៀង ភេទប្រុស អាយុ28ឆ្នាំស្នាក់នៅផ្ទះលេខ50 ផ្លូវលេខ930 ភូមិ11 សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ (តំណាងធនាគារABA)។

វត្ថុតាងចាប់យកបានលុយក្រដាស់100ដុល្លារក្លែងក្លាយចំនួន01សន្លឹក .លុយដុល្លារចំនួន116$ និងលុយថៃចំនួន5240បាត .លុយខ្មែរ
ចំនួន២មុឺនរៀល.លិខិតឆ្លងដែន01ក្បាល.ទូរសព្ទ័ដៃម៉ាកXiami ពណ័ខ្មៅចំនួន01.វ៉ែនតាចំនួន02.ថ្នាំពេទ្យមួយចំនួន.កាតATMចំនួន04.កាតសំគាល់ខ្លួនចំនួន03.ប្រអប់ដាក់កាតចំនួន01.បណ្ណ័បេីកបរអន្តរជាតិចំនួន01.កាបូបស្ពាយពណ័ខ្មៅចំនួន01 (ជារបស់ជនសង្ស័យ)៕

ប្រភពអោយដឹងថា នៅថ្ងៃទី6ខែមេសាឆ្នាំ2019 វេលាម៉ោង09និង30នាទី ជនសង្ស័យបានមកធ្វេីការដកលុយពីទូរATM ក្នុងធនាគារABA ដែលមានទីតាំងផ្ទះលេខ68 ផ្លូវលេខ136កែងផ្លូវ53 ភូមិ1សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ដោយជនសង្ស័យបានដកលុយចំនួន100$(មួយរយដុល្លារ)ចេញពីទូរATM បានហេីយ ក៍យកលុយ100ដុល្លារនោះមកបង្ហាញដល់បុក្គលិកធនាគារ ហេីយបានប្រាប់ថាជាលុយក្លែងក្លាយ ពេលនោះ ជនរងគ្រោះ(តំណាងធនាគារ) បានពិនិត្យលុយក្លែងក្លាយនោះ និងនិយាយប្រាប់ជនសង្ស័យថា ចាំជួយឆែកមេីលរឿងនេះអោយ និងអោយជនសង្ស័យត្រលប់ទៅវិញសិនចាំល្ងាចម៉ោង15និង00នាទីចាំមកដោះស្រាយជូន ពេលនោះជនសង្ស័យក៍បានចេញទៅបាត់ទៅ បន្ទាប់មក ជនរងគ្រោះ បានត្រួតពិនិត្យ និងឆែកកាម៉េរ៉ាសុវត្ថិភាពមេីលទេីបដឹងថា ជនសង្ស័យលួចបន្លំយកលុយក្រដាស់100ដុល្លារក្លែងក្លាយចេញពីកាបូបស្ពាយព៌ណខ្មៅមកកាន់បន្លំបង្ហាញបុគ្គលិកធនាគារABAថាជាលុយដុល្លារដែលដកបានពីATMនោះជាលុយដុល្លារក្លែងក្លាយរហូតដល់ម៉ោង15និង00នាទីក៍ជនសង្ស័យត្រលប់មកវិញ ក៍ជនរងគ្រោះបានធ្វេីការសួរនាំ និងបេីកអោយមេីលកាម៉េរ៉ាសុវត្ថិភាពទេីបជនសង្ស័យបានសារភាពថាខ្លួនពិតជាមកធ្វេីការបន្លំពិតប្រាកដមែន បន្ទាប់មកជនរងគ្រោះបានធ្វេីការនាំខ្លួនជនសង្ស័យ និងវត្ថុតាងលុយ100ដុល្លារក្លែងក្លាយយកមកប្រគល់ជូនកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី3ដេីម្បីធ្វេីការសាកសួរ។

ចំពោះមុខ កំលាំងជំនាញបានក៏សាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនិតិវិធីនៃច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ