ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ដេកស្លាប់ក្នុងរថយន្តសង្ស័យមានជំងឺបេះដូង….!!!

6 ខែ មុន 151 តូ សុផល

ភ្នំពេញ៖បុរសម្នាក់ដេស្លាប់ក្នុងរថយន្តសង្ស័យមានជម្ងឺបេះដូងហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៣ និង០០នាទី នៅចំណុចផ្ទះលេខ២១៣  ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សពមានជនរងគ្រោះ ឈ្មោះ ម៉ៃ រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ២១៣  ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

យោងតាមរបាយការរបស់សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា នៅចំណុចខាងលើ មានមនុស្សប្រុសម្នាក់ស្លាប់ក្នុងរថយន្ត ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចក៏បានចុះទៅដល់ចំណុចកើតហេតុ និងដោយមានការសហការជាមួយការិយាល័យកោសល្យវិច្ច័យវិទ្យាសាស្ត្រ និងតាមការពិនិត្យសន្និដ្ឋាន របស់លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា សពខាងលើ ស្លាប់ដោយសារជំងឺគាំងបេះដូង។

បច្ចុប្ប្នន្ន សពខាងលើត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ