ព្រឹតិ្តការណ៍ថ្មីៗ

អួតផ្កាយច្រើន បាញ់បោះសេរី ផ្អើលអ្នកស្រុក

2 ខែ មុន 248 តូ សុផល

ខេត្តមណ្ឌលគិរី ៖ លោកផ្កាយពីរយោធាម្នាក់ត្រូវនគរបាលក្រុងសែនមនោរម្យ ឃាត់ខ្លួនបានភ្លាមៗ

ក្រោយផ្ទុះអាវុធជាច្រើនគ្រាប់កណ្តាលក្រុងសែនមនោរម្យ នៅចំនុចផ្សារលឹមប៉េងឃុន ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ នាវេលាម៉ោង៥នឹង៣០នាទីព្រឹកថ្ងៃទី០៧ ខែមិនា នេះ។

សេចក្តីរាយការណ៏បានឲ្យដឹង លោកផ្កាយពីរដែលត្រូវឃាត់ខ្លួនខាងលើគឺជាកម្លាំងកងវិស្វកម្មស្ថាបនាផ្លូវថ្នល់ បានផឹកស៊ីជាមួយគូកនពេញមួយយប់រហូតព្រលឹមពេលកើតហេតុ យោធាប្រមឹកនេះបម្រុងបើករថយន្តចេញពីកន្លែងផឹកស៊ី ប៉ុន្តែមាននារីម្នាក់ឃាត់នឹងបានដកសោររថយន្តទុក មិនឲ្យធ្វើដំណើរព្រោះឃើញគាត់ស្រវឹងខ្លាំងខ្លាចមានគ្រោះថ្នាក់។

សេចក្តីរាយការណ៏បន្តថា គ្រាន់តែមិនបានចេញក្រៅដូចបំណងលោកផ្កាយពីរក្តៅចិត្តកាត់ព្រឹក ក៏ទាញបានកាំភ្លើងខ្លីម៉ាក ឡុក បាញ់អស់៧ទៅ៨គ្រាប់ ផ្អើលអស់ អ្នករស់នៅក្នុងក្រុងសែនមនោរម្យ ។តែមើលទៅលោកឧត្តមសេនីយ៏ទោនោះវិញ បាញ់ជិត១០ហើយដើររេរាហាក់ដូចជាការកម្សាន្តអ៊ីចឹង ។

ទោះជាយ៉ាងណាលោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ដែលបានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនផ្កាយពីរប្រមឹកប្រាប់យ៉ាងខ្លីថា ពេលនេះ អ្នកបាញ់បោះសេរី ត្រូវបានប្រគល់ឲ្យខាងកងរាជអាវុធហត្ថ ដើម្បីចាត់ការបន្តហើយ។

ចំណែកលោក ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងថា ខណៈនេះ(ម៉ោង៦នឹង៣០នាទីព្រឹក)ខាងជំនាញកំពុងសាកសួរ៕ ដោយ ៖ ចិន្តា

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!