ព្រឹតិ្តការណ៍ថ្មីៗ

ប្រយ័ត្ន​! ជិតចូលឆ្នាំខ្មែរ ក្រុមចោរចេញរកស៊ីយប់! បុរសនារី២នាក់​ ជិះម៉ូតូ Duke ឌុបគ្នា​ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមកឆក់កាបូប​ តែមិនបានសម្រេច​ បណ្ដាលឲ្យដួលរងរបួស នៅម្ដុំបុរីសំបួរមាស ខណ្ឌដង្កោ!

3 ខែ មុន 34 តូ សុផល

រាជធានីភ្នំពេញ ៖ សូមប្រុងប្រយ័ត្នទាំងអស់គ្នា​ ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខិតជិតចូលមកដល់ ឲ្យតែយប់ស្ងាត់គឺតែងតែមានក្រុមសង្គមងងឹត ចេញរកស៊ីសារជាថ្មីទៀតហើយ ដូចជាលួច ឆក់ ប្លន់ជាដើម។

ជាក់ស្ដែង​ យុវជនប្រុសស្រី២នាក់​ កំពុងជិះម៉ូតូ​មួយគ្រឿង​ ឌុបគ្នា​ ធ្វេីដំណើរតាមផ្លូវ​ ត្រូវបានក្រុមជនសង្ស័យ២នាក់​ ជិះម៉ូតូមួយគ្រឿង​(មិនចាំម៉ាក​)ឌុបគ្នា​ មកធ្វើសកម្មភាព​ ឆក់កាបូបពីនារីដែលជិះពីក្រោយ តែបានសម្រេច​ធ្វើឲ្យដួលម៉ូតូបណ្ដាលឲ្យបុរសនារីទាំងពីរនាក់​ រងរបួស​រលោតដៃរលោតជើង​ហើយជនសង្ស័យទាំងនោះបន្ថែមល្បឿន​ ជិះរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់ សមត្ថកិច្ចមូលដ្ឋានឡើយ​ ដោយមិនបាត់បងអ្វី ទើបជនរងគ្រោះមិនចង់ចំណាយពេល ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍​ គ្រាន់តែសម្រាកមួយសន្ទុះ​ ហើយក៏លើកម៉ូតូឌុបគ្នាជិះចេញ​ទៅព្យាបាលរបួសដោយខ្លួនឯង​។

ហេតុការណ៍ឆក់កាបូបមិនបានសម្រេចនេះបានបង្កឲ្យមាការភ្ញាក់ផ្អើល​ឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃសៅរ៍​ ទី៦ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២១៧ ទល់មុខបុរីសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះប្រុសស្រីទាំងពីរនាក់​ ​មិនបានស្គាល់អត្តសញ្ញាណនោះទេ​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះប្រុសស្រីទាំងពីរនាក់​ បើកម៉ូតូធំមួយគ្រឿង ម៉ាក Duke 200Cc ពាក់ស្លាកលេខភ្នំពេញ 1CF-9980 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង​ (មិនចាំម៉ាក) ឌុបគ្នាមកបានធ្វើសកម្មភាព ឆក់កាបូបពីនារីរងគ្រោះដែលជិះខាងក្រោយ តែមិនបានសម្រេច ធ្វើឱ្យ ជនរងគ្រោះដួលរងរបួសទាំងពីរនាក់​ ឃើញដូច្នេះ​ជនសង្ស័យបាននាំគ្នាបន្ថែមល្បឿនម៉ូតូបើកគេចខ្លួនបាត់ស្រមោលតែម្តង បន្សល់ទុក​តែជនរងគ្រោះ​ពីរនាក់ខាងលេី​ ដួលកណ្ដាលផ្លូវហើយនាំគ្នាលេីកម៉ូតូមកអែបខាង​ ដេីម្បីពិនិត្យមើលរបួស​សិន​ ហើយត្រូវបានប្រជាពលរដ្ឋ​នៅក្បែរនោះសួរថា​ទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងសិនទេ​ ទើបពួកគាត់ក៏​បដិសេធ​ថា​ មិនចង់ប្ដឹងផ្ដល់អ្វីនោះទេ​ ព្រោះមិនចង់វែងឆ្ងាយ​ទេ​។

បច្ចុប្បន្នក្រោយកើតហេតុ ដោយសារជនរងគ្រោះទាំងពីរនាក់ មិនមានបាត់បង់អ្វី ទេីបមិនចង់ចំណាយពេល ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ធ្វើអ្វីទៀតទេ​ នាំតែវែងឆ្ងាយ​ គ្រាន់តែសម្រាកមួយសន្ទុះសិន​ ហើយលើកម៉ូតូឌុបគ្នាជិះចេញពីកន្លែងកើតហេតុ​ទៅព្យាបាលរបួសដោយខ្លួនឯង​ ដោយមិនមានរំខាន​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ​ ចេញអន្តរាគមន៍ឡេីយ៕​ (បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!