ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបទីតាំង ហ្គេមបាញ់ត្រីដុះស្លែ អបអរសាទរ សង្ក្រានឆ្នាំថ្មី?

2 ខែ មុន 67 តូ សុផល

រាជធានីភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង ដែលតែងតែមាន ក្រុមក្មេងស្ទាវ ពពាក់ពពូនគ្នា  រងចាំឱកាសធ្វើសកម្មភាព  លួច  ឆក់អ្នកដំណើរ 

ស្ទើរាងរាល់រាត្រីនោះ ពេលនេះត្រូវបានកម្លាំង ចុះបង្ក្រាបជាក់ស្តែងទីតាំង ដកហូតទូហ្គេមបាញ់ត្រី៣គ្រឿង  (ដំណើរការ២គ្រឿង  និងមួយគ្រឿងទៀត  មិនដំណើរការ)  ។

ករណីបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៦ល្ងាច  ថ្ងៃសៅរ៍   ទី០៦  ខែមេសា  ឆ្នាំ២០១៩នេះ  នៅចំណុចផ្ទះគ្មានលេខ (គល់ស្ពានអាកាសស្ទឹងមានជ័យ ) ផ្លូវ២៧១  ភូមិមានជ័យ១  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

យោងតាមលោក  ម៉េង  វិមានតារា  អធិការនគរបាលខណ្ឌមានជ័យ  បានថ្លែងប្រាប់ថា  បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោក ពេជ្រ  កែវមុនី អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យ  បានឲ្យបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន និងដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា មានការបើកល្បែងស៊ីសងខុសច្បាប់ និងមានក្រុមក្មេងស្ទាវមកពពាក់ពពួនគ្នា រងចាំឱកាសធ្វើសកម្មភាព  លួច  ឆក់អ្នកដំណើរ  ស្ទើរាងរាល់រាត្រីនោះ ទើបនៅវេលាម៉ោងខាងលើ កម្លាំងនគរបាលខណ្ឌមានជ័យ  ដឹកនាំដោយលោក  គង់  សុវង្ស អធិការរងខណ្ឌមានជ័យ  បានដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែង ទីតាំងបាញ់ត្រី នោះត្រូវបានគេចាក់សោរ  ដោយដកហូតទូហ្គេមបាញ់ត្រី ចំនួន៣គ្រឿង (២គ្រឿងដំណើរការ  និងមួយគ្រឿងទៀត  មិនដំណើរការ) និងកៅអី ដេក ៦ , កង្ហារ  ១ ។ ចំណែកម្ចាស់ទីតាំងបានគេចខ្លួនបាត់អស់ ហើយទីតាំងត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុបិទចោល។

បច្ចុប្បន្ន ចំពោះសម្ភារដកហូតទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការខណ្ឌមានជ័យ  ដើម្បីរង់ចាំវាយកម្ទេចនៅពេលក្រោយ ៕  (អត្ថបទរូបភាព  បងម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!