ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យអត់អីរាំ ចូលឆ្នាំ បានជាសម្រេចចិត្តគាស់ លួចធុងបាស់

6 ខែ មុន 30 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចក្រោយពីរងកាចោទប្រកាន់ថាបានគាស់ផ្ទះគេលួចយកធុងបាស់។កាលពីម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី០៦មេសា២០១៩នៅចំណុចផ្លូវលំភូមិវិមានទ្រុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខាងលើឈ្មោះចិន ចាងហៅ ចាង អាយុ ២៥ឆ្នាំមុខរបរមិនពិតប្រាកដ ភូមិត្រពាំងវៀន សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែកម្ចាស់ផ្ទះមិនត្រូវបានស្គាល់អត្តសញ្ញាណ។

ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថាមុនកើតហេតុឃើញមានជនសង្ស័យ០៣នាក់បានធ្វើសកម្មភាពឆ្កឹះសោរផ្ទះប្រជាពលរដ្ឋនិងបានចូលលួចបានធុងបាស់ស្ពិចខ័រមួយគ្រឿងរួចលីចេញមកក្រៅ ពេលកំពុងលីប្រជាពលរដ្ឋស្រែកចោរៗទៅធ្វើអោយជនសង្ស័យភ័យទំលាក់ធុងបាស់ស្ពិចខ័រចោលរួចរត់ចែកផ្លូវរៀងៗខ្លួនពេលនោះប្រជាពលរដ្ឋដេញចាប់បានម្នាក់ខាងលើរួចបានប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍យកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថាខ្លួនមិនមែនជាចោរលួចធុងបាស់ស្ពិចខ័រខាងលើទេគឺខ្លួនជានដានចោរដោយអាស់អាងថាមុនកើតហេតុខ្លួនត្រូវគេដេញវាយពីម្តុំវត្តសំរោងអណ្តែតនិងបានរត់កាត់ភូមិខាងលើហើយក៍ទៅជួបប្រជាពលរដ្ឋដេញឃាត់ថែមទៀតដោយចោទថាគាត់ជាចោរដែលលួច
ធុងបាស់ស្ពិចខ័រខាងលើទៅវិញ។

ពាក់ព័ន្ធករណីខាងលើនេះក្រោយពីសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវនិងសាកសួរប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថាជនសង្ស័យខាងលើពិតជាបានធ្វើសកម្មភាពឆ្កឹះសោរផ្ទះប្រជាពលរដ្ឋលួចយកធុងបាស់ស្ពិចខ័រខាងលើពិតប្រាកដមែនហើយឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់