ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម យន្ត មីន ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ៦០០គ្រួសារ នៅក្នុងក្រុងព្រះសីហនុ 

2 ខែ មុន 22 តូ សុផល

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ទី៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ

អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋទ័លក្រ ចាស់ជរាចំនួន ៦០០គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ នៅបរិវេណមុខវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ។

ឯកឧត្តម យន្ត មីន ពាំនាំនូវការសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់ ពណ៍សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ។
ឯកឧត្តម យន្ត មីន បានរំលឹកអាជ្ញាធរតាមមូលដ្ឋានត្រូវជួយមើលដោះស្រាយជីវភាពប្រជាពលរដ្ឋបានទាន់ពេល ព្រមទាំងអំពាវនាវដល់អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជានៅតាមឃុំ សង្កាត់ ត្រូវចុះជាប្រចាំទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងដោះស្រាយបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ស្លាប់ដោយសារខ្វះខាតស្បៀងអាហារនោះទេ ។
ជាមួយគ្នានេះ ឯកឧត្តម យន្ត មីន ស្នើពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានល្អ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនព្រីនស៍រៀល អ៊ែសស្តេត ដែលបានជួយពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

បើតាមលោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀល អ៊ែសស្តេត អោយដឹងថា ក្រុមហ៊ុនលោក បានដំណើរការនៅកម្ពុជាចំនួន៤ឆ្នាំហើយ។លោកបានសំដែងការគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោសែន។លោកបន្ថែមថាក្រុមហ៊ុនព្រីនស៍រៀល អ៊ែសស្តេតពេញចិត្តសហការជាមួយអាជ្ញាធរដែនដីក្នុងការងារមនុស្សធម៌ជួយជនទ័លក្រកម្ពុជា។

គួរបញ្ជាក់ថាអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារទទួលបានកន្ទេល ០១ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលបានទទួលការឧបត្ថម្ភដោយក្រុមហ៊ុន ព្រីនស៍រៀល អ៊ែសស្តេត ដែលកំពុងធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជា ជាពិសេសនៅក្រុងព្រះសីហនុ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!