ព្រឹតិ្តការណ៍ថ្មីៗ

បាក់វេរ៉ងដា ថ្ងៃឡើងគេហដ្ឋានថ្មី ស្លាប់និងរបួសមនុស្ស១២នាក់ នៅខេត្តកំពង់ចាម

1 ខែ មុន 454 តូ សុផល

ខេត្តកំពង់ចាម​ ៖ សេចក្ដីរាយការណ៍បឋម​ ពីកន្លែងកើតហេតុ​បានអោយដឹងនៅ​មុន​នេះ​បន្តិច មាន​រឿង​រ៉ាវ​គួរ​ឲ្យ​រន្ធត់ ​និង​សង្វេគ​យ៉ាង​ខ្លាំង​ បន្ទាប់​​មាន​ករណី​បាក់​វេរ៉ង់ដា​​ផ្ទះ​សង្កត់​មនុស្ស​ស្លាប់​ចំនួន​ ៣​នាក់​ ព្រម​ទាំង​មាន​អ្នក​របួស​រហូត​ទៅ​ដល់​ ៩​នាក់ ​ហើយ​គិត​ត្រឹម​ម៉ោង​១១៖​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​ ៦​ខែ​មេសា ​ឆ្នាំ​២០១៩​ ស្ថិតនៅ​ភូមិខ្នារ​ ឃុំស្ដើងជ័យ ស្រុកជើង​ព្រៃ ​ខេត្តកំពង់ចាម។

សេចក្ដីរាយការណ៍បឋមបន្តថា​ ជន​រងគ្រោះ​ភាគ​ច្រើន​សុទ្ធ​សឹង​ជា​លោកតាលោក​យាយ​ មាន​វ័យ​ចំណាស់ៗ ក្នុង​នោះ​អ្នក​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ម្នាក់​ ស្ថិត​នៅ​ភូមិ​ឃុំ​ខាង​លើ ​និងជន​រង​គ្រោះ​ដែលស្លាប់​ម្នាក់​ទៀត ​មាន​ទី​លំនៅ​ស្ថិត​នៅ​ភូមិ​ប្របឹង ​ឃុំ​ស្ដើងជ័យ​ ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់ចាម ឯ​ម្នាក់​ទៀត​ពុំ​ទាន់​ដឹង។

ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ម្ចាស់​ផ្ទះ​មាន​ពិធី​ឡើង​ផ្ទះ​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន​បាន​មក​ចូល​រួម​សម្រាប់​អ្នក​ឡើង​ទៅ​លើ​ផ្ទះ​ហើយ​បាក់​វេរ៉ងដា​នោះ​តែ​ម្តង ភាគច្រើន​ជា​យាយៗ​ឡើង​ទៅ​សូត្រ​មន្ត​ហើយ​ក៏​ស្រាប់​តែ​បាក់​វេរ៉ងដា​ធ្វើ​ឲ្យ​​មាន​អ្នក​ស្លាប់​ដូចនេះ​តែម្ដង។ 

ចំណែក​ម្ចាស់​ផ្ទះ​មាន​ឈ្មោះ​ប្រុស ប្រពន្ធ​ឈ្មោះ​គ្រឿន មិន​​បាន​រង​របួស​អ្វី​ទេ។ 

យោងតាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់សមត្ថកិច្ចថា ​មូល​ហេតុ​មក​ពី​កំហុស​ក្រុម​ជាង​សាង​សង់​ខុស​បច្ចេក​ទេស៕ (ម៉េង)

សូមរង់ចាំ​តាម​ដាន​លម្អិត​បន្ត​ទៀត..

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!