ព្រឹតិ្តការណ៍ថ្មីៗ

តែ៤ថ្ងៃ! ចាប់ខ្លួន ឃាតករ សម្លាប់កាត់ក្បាល យាយ និងចៅ  

7 ខែ មុន 588 តូ សុផល

ខេត្តកំពង់ចាម ៖ ករណីឃាតកម្មដ៏សាហាវ សម្លាប់កាត់ក្បាល ជនរងគ្រោះ២នាក់ យាយនិងចៅស្រី បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩

ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួចមក កម្លាំងសមត្ថកិច្ច របស់ស្នងការខេត្ត និងកម្លាំងជំនាញជនជាតិបរទេសជាច្រើននាក់ ចុះស្រាវជ្រាវពិនិត្យ កោសល្យវិច័យ ស្លាកស្នាមយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល៤ថ្ងៃ ទីបំផុតឃាតករត្រូវបានចាប់ខ្លួន ជាអ្នករស់នៅក្នុងភូមិឃុំជាមួយគ្នា ។

ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្បែរផ្ទះជនរងគ្រោះ ។

ជនរងគ្រោះ២នាក់ ត្រូវបានឃាតក កាត់ក្បាល យកទៅបាត់ ឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅ ឈ្មោះ ខេង សាវឿន ភេទស្រី អាយុ០៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបង្ហើបឲ្យដឹងថា ករណីខាងលើ ជារឿងគំនុំឈានរហូតដល់ កាប់សម្លាប់យ៉ាងព្រៃផ្សៃ បែបនេះ ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យក្នុងករណីឃាតកម្មខាងលើ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនាំខ្លួនទៅស្នងការខេត្ត ដើម្បីសាកសួរបន្តនីតិវិធី ៕  (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ