ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងចុះរៀបចំសណ្តាប់ធ្នាប់ចំណតរថយន្តក្រុងផ្សារភូពុយ

4 ខែ មុន 59 តូ សុផល

បាត់ដំបង៖នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដឹកនាំដោយលោកវរសេនីយ៍ឯក សាត គឹមសាន្ត ស្នងការរងនិងលោកវរសេនីយ៍ទោ ឆៃ ច័ន្ទតារា នាយការិយាល័យបានធ្វើការណែនាំម្ចាស់ក្រុមហ៊ុនរថយន្តក្រុងនានានៅចំណតផ្សារភូពុយក្នុងគោលបំណងពង្រឹងសណ្តាប់ធ្នាប់ជៀសវាងការកកស្ទះក៍ដូចជាការចូលរួមចំណែកដើម្បីកាត់បន្ថយនៃអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ។

ការចុះប្រតិបត្តិការនេះម្ចាស់ក្រុមរថយន្តបានយកចិត្តទុកដាក់ស្តាប់នូវប្រសាសន៍សមត្ថកិច្ចជំនាញខាងលើដោយក្តីគោរពនិងរីករាយយ៉ាងក្រៃលែង។

លោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរង និងលោកវរសេនីយ៍ទោ ឆៃ ច័ន្ទតារា មានប្រសាសន៍ថា៖ការចុះណែនាំអបរំ និងចែកខិតប័ណ្ណជូនប្រជាពលរដ្ឋដែលបើកបរតាមដងផ្លូវក៍ដូចជាតៃកុងរថយន្តតូច ធំ និងជាពិសេសតៃកុងបើកបររថយន្តក្រុងត្រូវគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនកំណត់ អធ្យាស្រ័យគ្នាខណៈកំពុងបើកបរ មិនត្រូវបើកបរប្រជែងគ្នាយកឈ្នះចាញ់នោះឡើយ។

ជាចុងក្រោយលោកស្នងការរងក៍ដូចលោកនាយការិយាល័យ ឆៃ ច័ន្ទតារា សូមជូនពរអោយប្រជាពលរដ្ឋគ្រប់គ្នាមានសេចក្តីសុខ សុវត្ថិភាពល្អ ក្នុងដំណើរកម្សាន្តឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!