ព្រឹតិ្តការណ៍ថ្មីៗ

ទាំងព្រលឹម​! រថយន្តស៊ិនទ្រី បើកបុកបុរសម្នាក់កំពុងជិះម៉ូតូ​ ស្លាប់ភ្លាមៗមួយរំពេច នៅផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ​…!

2 ខែ មុន 88 តូ សុផល

រាជធានីភ្នំពេញ ៖ គួរឲ្យអាសូរ​! បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ទាំងព្រឹកព្រលឹម ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវត្រូវបានរថយន្តក្រុមហ៊ុនសុិនទ្រីបើកច្រាសទិសគ្នាមកបុកពេញទំហឹង កាលពីវេលាម៉ោង៦:១០នាទីព្រឹក ថ្ងៃសៅរ៍​ ទី០៦ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1CY-1974 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តក្រុមហ៊ុនសុិនទ្រី (អត់ស្លាកលេខ​) តែមានលេខសម្គាល់នៅជាន់ទ្វា​ (លេខ១៥៣) ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកើតច្រាសទិសគ្នាល្បឿនលឿន បានទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗមួយរំពេច បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចេញមកចោមរោមមេីល​ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកេីតហេតុ​តែម្ដង ។

ជនរងគ្រោះស្លាប់ខាងលើមានឈ្មោះ តង សុភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ផ្ទះលេខ២៨០B ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ចំណែកអ្នកបើកបររថយន្តសុិនទ្រីឈ្មោះ ជន ឈុននី ភេទប្រុសអាយុ២៣ឆ្នាំ មុខរបបើកបររថយន្តសុិនទ្រី មានទីលំនៅ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួន ។

ករណីខាងលើកើតឡើងភ្លាមៗ ស្ថានភាពដងផ្លូវ ងាយប្រឈមនឹងកកស្ទះចរាចរណ៍ផងដែរនោះ កម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ដើម្បីសម្រួលចរាចរណ៍ ។

បច្ចុប្បន្នក្រោយពេលកេីតហេតុ​ រថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលចាក់អង្រែលើ​ បាញ់គំនូសដាក់មកអែបខាង ដេីម្បីរងចាំជំនាញវាស់វែងរួចយករថយន្ត ម៉ូតូរួមជាអ្នកបើកបរផង ទៅការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុងភ្នំពេញ ៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!