ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលទាំងព្រឹកប្រទះឃើញបុរសជនជាតិចិនម្នាក់!បានចងកសម្លាប់ខ្លួននៅច្រាំងទន្លេដោយមិនដឹងមូលហេតុ?

2 ខែ មុន 83 តូ សុផល

ភ្នំពេញ៖ ករណីអត្តឃាតចងកសម្លាប់ខ្លួន នេះបានបង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី ០៦ មេសា ២០១៩.វេលាម៉ោងប្រហែល ០៥និង០០ព្រឹក នៅច្រាំងទន្លេ ផ្លូវ ទន្លេរសាប សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ។

បើតាមសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលជ្រោយចង្វារ បានសន្និដ្ឋានជាជំហានដំបូងថា បុរសដែលធ្វើអត្តឃាតចងកនោះ ប្រហែលជាជនជាតិចិន។ហើយតាមសាក្សីដែលឃើញហេតុការណ៍នេះ គាត់បានប្រាប់ថា ធ្លាប់បានឃើញជននេះដើរហាត់ប្រាណនៅតាមមាត់ទន្លេរ ជារៀងរាល់ព្រឹក។

សូមបញ្ជាក់ថា បុរសដែលបានធ្វើអត្តឃាតចងកសម្លាប់ខ្លួននេះ ពាក់អាវយឺតពណ៌ស ខោខៅបោយ ពណ៌ផ្ទៃមេឃ ពាក់ស្បែកជើងប៉ាតាពណ៌ស ហើយនៅហោប៉ាវខោខាងក្រោយ មានកាបូបលុយ១ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!