ព្រឹតិ្តការណ៍ថ្មីៗ

បត់រថយន្តឆ្លងផ្លូវចេញពីរោងការត្រូវរថយន្ត​ហាយឡែនឌ័របើកមកបុកក្រឡាប់ផ្ងាជើងឡើងលើខ្លួនឯង

1 ខែ មុន 63 តូ សុផល

កណ្តាល៖ បុរសម្នាក់បើករថយន្តម៉ាករ៉េហ្វរ​បត់ឆ្លងផ្លូវមិន​បាន​ប្រុងប្រយ័ត្នត្រូវរថយន្ត ហាយឡែនឌ័រ​ បុកពេញទំហឹងធ្វើឲ្យ​ រថយន្ត​ ហាយឡែនឌ័រក្រឡាប់ផ្ញារជើងឡើងលើ របួសធ្ងន់និង​ ស្រាលចំនួន៤នាក់​ រថយន្តរងការខូចខាតទាំងសងខាង​យ៉ាងដំណំ​ គ្រោះចរាចរណ៍គួរឱ្យរន្ធត់នេះបានកើតឡើង​នៅ​វេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩​ តាមបណ្ដោយផ្លូវជាតិលេខ២ ភូមិតាក្តុល ឃុំតាក្តុល ស្រុកតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុន​ពេលកើតហេតុ គេឃើញរថយន្តម៉ាករ៉េហ្វរ ស៊េរី២០០១ ពណ័ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 2Z-2590 ចតក្បែរោង​ការក្បាលទៅខាងជើង​ ហើយក៏មានបុរសម្នាក់ដើរចេញពី​រោងការឡើងបើករថយន្ត បត់ឆ្លងផ្លូវបានពាក់កណ្តាល​ស្រាប់តែមានរថយន្ត​ ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់​ស្លាកលេខ កណ្តាល 2B-9460 បើកតាមបណ្តោយផ្លូវជាតិ​លេខ២ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន មិនប្រយត្ន័បានជ្រុលទៅបុករថយន្តរ៉េហ្វរ ពេញទំហឹងបណ្ដាលឲ្យរថយន្តរ៉េហ្វរវិលជាច្រើនជុំរងការខូចខាតផ្នែកខាងស្តាំកំពិតមួយចំហៀងនិងដាច់កាឡេកង់មុខអស់មួយតែមិនមានរងរបួសនោះទេ។​ 

ចំណែកឯរថយន្តហាយឡែនឌ័រក្រឡាប់ផ្ងារជើងទ្រមេឃរងការខូចខាតស្ទើរតែទាំងស្រុងនិង មានផ្សែងហ៊ុយចេញពីម៉ាសុីន​ឃើញដូច្នេះ​ ប្រជាពលរដ្ឋបានយកបំពង់អគ្គីភ័យមកបាញ់ការពារ​ ខ្លាចឆេះ​។ មួយសន្ទុះក៏មានមនុស្សលួនចេញមកក្រៅ២នាក់និង២​នាក់​​ទៀតត្រូវបានប្រជាពលរដ្ឋជួយទាញចេញពីក្នុងរថយន្តហាយ​ឡែនឌ័រ ទាំងអស់ប្រុសៗ៤នាក់រួចបានហៅរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យភ្លាមៗផងដែរ​។ 

ជនរងគ្រោះទាំង៤នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះដល់កន្លែងកើតហេតុ​ រួចវាស់វែងយករថយន្តទាំង២​គ្រឿង​ ​ទៅ​រ​ក្សាទុកនៅចរាចរណ៍ផ្លូវគោកស្នងការដ្ឋាន​ខេត្ត​កណ្តាល​ រង់ចាំដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!