ព្រឹតិ្តការណ៍ថ្មីៗ

២នាក់ទៀតហើយ ករណីជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួន

6 ខែ មុន 22 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)

នៅថ្ងៃ សុក្រ ០១កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី នៅចំណុច ៖ ភូមិ ព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ

ទី១ ឈ្មោះ ឆេង ឆៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។

ទី២ ឈ្មោះ ណុប សោភណ្ឌ័ ហៅ ម៉ន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។

អ្នកទាំងពីរនាក់មានទីលំនៅបច្ចុប្បន្នភូមិ ព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖

ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៨កញ្ចប់តូច ។

 

សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ណុប សោភណ្ឌ័ ហៅ ម៉ន បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ណុប សោភណ្ឌ័ ហៅ ម៉ន បានសារភាពថា ឈ្មោះ ឆេង ឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ ប្រើខ្លួនអោយយកគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់តូច តម្លៃ ៥០,០០០៛ ដើម្បីយកទៅលក់អោយគេមិនស្គាល់ឈ្មោះអស់០១កញ្ចប់តូច នៅសល់០១កញ្ចប់តូច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ដោយមានការចូលរួមពីលោកមេភូមិព្រែកឡុង សមត្ថកិច្ចនគរបាល បានបន្តទៅឃាត់ខ្លួនឈ្មោះ ឆេង ឆៃ រកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៧កញ្ចប់តូច នៅនឹងខ្លួន ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ឆេង ឆៃ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១០កញ្ចប់តូច តម្លៃ ២០០,០០០៛ ពីឈ្មោះ ចយ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅចំណុចក្រោយរោងចក្រព្រែកឡុង ដើម្បីយកទៅលក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ ២៥,០០០៛ ។

ទន្ទឹមនឹងនោះឈ្មោះ ឆេង ឆៃ មានសារភាពទៀតថា ខ្លួនពិតជាបានប្រើឈ្មោះ ណុប សោភណ្ឌ័ ហៅ ម៉ន ដើម្បីយកគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់តូច ទៅលក់អោយគេពិតប្រាកដមែន និង០១កញ្ចប់តូចទៀត ប្រើប្រាស់ជាមួយគ្នា ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ