ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវមកចែកជួន…..!!!

7 ខែ មុន 62 តូ សុផល

 ស្នងការដ្ឋាននគរបាលខេត្តកំពត ៖ ថ្ងៃសុក្រ ០១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង០០ នាទី នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ចែកជូនដល់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត ជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន ៥០ នាក់ ។ 

ក្នុងពិធីនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអធិការក្រុង-ស្រុកទាំង ០៨ និងអស់លោកមន្ត្រីនគរបាលដែលជួបការលំបាក សរុបចំនួន ៧៧ នាក់ ។ 

អំណោយទទួលបានក្នុងម្នាក់ៗមាន ៖ ថវិកាចំនួន ១០០.០០០៛ (មួយរយពាន់រៀល) អង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម ទឹកក្រូចចំនួន ០១ កេស មីចំនួន ០១ កេស ធុងដាក់ទឹកចំនួន ០១ (ចំណុះ ៨០ លីត្រ) ត្រីខកំប៉ុងចំនួន ០២ ឡូ ទឹកត្រីចំនួន ០១ យួ ស្ករសចំនួន ០១ គីឡូក្រាម ប៊ីចេងចំនួន ០១ គីឡូក្រាម ទឹកបរិសុទ្ធចំនួន ០១ កេស សាប៊ូលាងចានចំនួន ០១ ប៊ីដុង (ចំណុះ ០៤ លីត្រ) មុងចំនួន ២ និងថ្នាំពេទ្យមួយចំនួន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ