ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ណាស់ បុរសម្នាក់ ទាញកាំភ្លើងបាញ់ផ្តាច់ជីវិតខ្លួនឯងស្តែងៗ

6 ខែ មុន 1351 តូ សុផល

រាជធានីភ្នំពេញ​ ៖ ផ្អើលកក្រើក បែកធ្លាយរូបភាព ក្នុងបណ្តាញសង្គម បណ្តាសារព័ត៌មាន នូវករណីបុរសម្នាក់ចូលទៅបាញ់កាំភ្លើង នៅក្នុងក្លឹបបាញ់កាំភ្លើង នៅទីលានបាញ់កាំភ្លើងភ្នំពេញ របស់ លោក សុខ ខេមរិន្ទ នៅក្បែរអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ ក៏ប៉ុន្តែ ខាងសមត្ថកិច្ច ខាងក្លឹបបាញ់កាំភ្លើងព្យាយាមលាក់កំបាំងពត៌មាន ទើបតែនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះទើបបែកធ្លាយ រូបភាពខ្សែវីដេអូ តាមរយៈកាមេរ៉ាសុវត្តិភាព គួរឲ្យរន្ធត់មែនទែន ដោយសារការធ្វេសប្រហែស របស់ភ្នាក់ងារប្រចាំទីលាន ឈានដល់បុរសម្នាក់ លើកាំភ្លើងបាញ់ប្រហារផ្តាច់ជីវិតខ្លួនឯងស្តែងៗ តែម្តង ។

សមត្ថកិច្ចមូលដ្ឋាន ជាម្ចាស់ទឹកម្ចាស់ដី លោកយឹម សារ៉ាន់ បានឲ្យដឹងដែរថា លោកបានដឹងដែរ តែបានត្រឹមតែរាបាយការណ៍ សូម្បីតែពិនិត្យកោសល្យវិច័យ ជំនាញក្រុងមិនបានចូលទៅទេ ករណីខាងលើជំនាញខាងក្រសួង ចុះទៅពិនិត្យ កោសល្យវិច័យ ។

តាមប្រភពពត៌មានផ្សេងៗគ្នា មកដល់ព្រឹកថ្ងៃទី០៥ ខែមេសានេះ នៅតែមិនទាន់ច្បាស់លាស់ លាក់នោះលាក់ ប្រភពពីសមត្ថកិច្ចមូលដ្ឋាន ថា ជនដែលធ្វើអត្តឃាតនោះឈ្មោះ កែវ សុថារិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានជម្ងឺប្រចាំកាយ មិនអាចព្យាបាលបាន ហើយកាលពីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានទៅជួលកាំភ្លើងបាំនៅទីលាន៩១១ ម្តងហើយ ក៏ចេញមកវិញ នៅវេលាម៉ោងខាងលើ បានចូលទៅជួលកាំភ្លើងខ្លី ម៉ាកឡុក បាញ់ នៅក្លឹបបាញ់កាំភ្លើង ទីលាន របស់លោក សុខ ខេមរិន ចំនួន៥គ្រាប់ បាញ់លើកទី១ បាញ់អស់៣គ្រាប់ សំដៅផ្ទាំងសុីប បាញ់លើកទី២ តម្រង់ផ្ទាំងសុីប១គ្រាប់ ហើយ១គ្រាប់ចុងក្រោយ លើកាំភ្លើងបាញ់ខ្លួនឯង ស្លាប់យ៉ាងរន្ធត់តែម្តង ។

តែបើតាមអ្នកលេងក្នុងបណ្តាញសង្គម សរសេរលើកឡើង ភាគច្រើន ជនដែលបាញ់ខ្លួនឯងនោះជាជនជាតិចិនទៅវិញ ។

ទោះជាយ៉ាងណាក្តី មិនអាចសុំការបំភ្លឺ ពីខាងអ្នកគ្រប់គ្រងក្លឹប ឬម្ចាស់ក្លឹបហាត់បាញ់កាំភ្លើងបានឡើយ សូម្បីតែទៅក្បែរមិនបានផងកុំថាឡើយចូលទៅរកសួរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ