ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តឧត្ដរមានជ័យ កាត់ប្រាក់រជ្ជទេយ្យ​ ៥% និងប្រាក់លទ្ធកម្ម ជាច្រើនឆ្នាំកន្លងទៅនេះ

2 ខែ មុន 71 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី០៥ខែមេសាឆ្នាំ២០១៩បែកធ្លាយឯកសារទៀតហើយ

​ដោយចោទប្រកាន់ទៅលើលោក​ រស់​ ផល្លា​ ប្រធានមន្ទីសេដ្ឋកិច្ចនិងហរញ្ញវត្ថុ​ ខេត្តឧត្ដរមានជ័យ​ និងឈ្មោះ អួន​ ហឿប​ អនុប្រធាន​ មន្ទីសេដ្ឋកិច្ចនិងហរញ្ញវត្ថុ បានប្រម៉ូលប្រាក់​រជ្ជទេយ្យ​ ៥% និងប្រាក់លទ្ធកម្ម ពីមន្ទីពាក់ពន្ធជុំវិញខេត្ត ក្រុងស្រុក​ ឃុំ​ សង្កាត់ ។

ប្រភពបានបង្ហើបថាការកាត់ប្រាក់រជ្ជទេយ្យ៥%និងប្រាក់ លទ្ធកម្ម​ គឺចាប់តាំងពីលោករស់ផល្លា និងឈ្មោះ​ អួន​ ហឿប​ ចូលបម្រើការងារនៅមន្ទីសេដ្ឋកិច្ចនិងហរញ្ញវត្ថុខេត្តឧត្ដរមានជ័យរហូតមក។

បើយោងតាមឯកសារបែកធ្លាយមួយច្បាប់ បានសរសេរថា លោក​ អួន​ហឿប​ អនុប្រធានមន្ទីសេដ្ឋនិងហរញ្ញវត្ថុខេត្តឧត្ដរមានជ័យ បានប្រម៉ូ​ល​ប្រាក់​ទាំង​ លទ្ធកម្មនិងប្រាក់រជ្ជទេយ្យ តាមបណ្ដាមន្ទីអង្គភាពជុំវិញខេត្ត ចាប់តាំងពីកើតខេត្តឧត្ដរមានជ័យមកម្លេះ​ គឺដើរតួជាអ្នកប្រម៉ូលប្រាក់លទ្ធកម្ម និងប្រាក់រជ្ជទេយ្យ តាមបណ្ដាមន្ទីពាក់ពន្ធ័ជុំវិញខេត្ត ក្រុងស្រុក​ឃុំសង្កាត់ រហូតដល់ទៅ.៥%។

លោក​ អួន​ ហឿប​ អនុប្រធានមន្ទី បានបញ្ជាក់ថារឿងនេះមិនពិតនោះទេ​ លោកថាកើតខេត្តឧត្ដរមានជ័យលោកជាមន្រ្ដីហរញ្ញវត្ថុតូចតាចមួយ នៅស្រុកបន្ទាយអំពិល ដោយសារតែគេកាត់ខេត្តទើបបានមក បម្រើនៅមន្ទី​ លោកគ្មានអំណាចប្រម៉ូលប្រាក់បានទេ។

លោក​រស់​ផល្លា ប្រធានមន្ទី​ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ បានអោយដឹងថា រឿងទាំងអស់ដែលបានចោទប្រកាន់មកលើរូបលោក និងអនុប្រធាន ជារឿងមិនពិតនោះទេ ដោយខុសពីការពិតទាំងស្រុង​៕ ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!