ព្រឹតិ្តការណ៍ថ្មីៗ

របួសធ្ងន់ សន្លប់ស្ដូកស្ដឹង នៅផ្លូវ៦០ម៉ែត្រ ឆ្លងផ្លូវបញ្ច្រាស លឿនពេក  ត្រូវរថយន្ត  Morning បុក

5 ខែ មុន 82 តូ សុផល

រាជធានីភ្នំពេញ  ៖ បុរសម្នាក់បានរងរបួសបាក់ភៅ សន្លប់ស្តូកស្តឹង កណ្ដាលផ្លូវ ខណៈពេលកំពុងជិះម៉ូតូឆ្លងផ្លូវបានពាក់កណ្ដាលផ្លូវ ត្រូវបានរថយន្ត Morning មួយគ្រឿង 

បើកបរដោយនារីម្នាក់  វ៉ាក់អឺ  ជ្រុលទៅបុកចំពេញទំហឹង បណ្ដាលឲ្យផ្លោងបោកជាមួយនឹងកញ្ចក់រថយន្ត ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង០៧:២៥នាទីយប់ ថ្ងៃព្រហស្បតិ៍ត  ទី០៤ ខែមេសា ឆ្នាំ២០១៩នេះនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរច្រកចូលសាលាខណ្ឌមានជ័យ  ស្ថិតក្នុងភូមិព្រែកតាឡុង  សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូ Honda Dream ពណ៍ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ  1AG-8416 មានឈ្មោះ  នុត  វ៉ាន់ណេត  ភេទប្រុស  មានស្រុកកំណេីត នៅភូមិ កោងស្រែ  ឃុំល្វេ  ស្រុកស៊ីធរកណ្ដាល  ខេត្តព្រៃវែង  ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើ  បើកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ  1AG-8416 តែម្នាក់ឯង ឆ្លងផ្លូវបញ្ច្រាសទិស  ចូលទៅគន្លងម្ខាងទៀត ផុតគំនូសលឿងភ្លោះពុះចែកទ្រូងផ្លូវបានបន្តិច មកដល់ចំណុចកើតហេតុខាងលើ  ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Morning ពណ៌ស ពាក់ស្លាកលេខកណ្តាល  2A-9197 បើកបរដោយស្ត្រីវ័យកណ្ដាលម្នាក់  ធ្វើដំណើរបញ្ច្រាសទិសដៅចរាចរណ៍គ្នា ពីជើងមកត្បូងវិញ  វ៉ាក់អឺជាមួយម៉ូតូដែលកំពុងឆ្លងផ្លូវខាងលើ  ក៏គេចមកឆ្វេងជ្រុលទៅបុកចំម៉ូតូខាងលើពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូហោះផ្លោងបោកជាមួយនឹងកញ្ចក់រថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់បាក់ភ្លៅ សន្លប់ស្តូកស្តឹង កណ្ដាលផ្លូវតែម្ដង  តែសំណាងល្អអ្នកដែលបើកបរម៉ូតូ បានពាក់មួកសុវត្ថិភាពត្រឹមត្រូវ  ទើបតត្រូវរបួសបាក់ភ្លៅនិងរបួសដៃប៉ុណ្ណោះ មិនគ្រោះថ្នាក់ដល់អាយុជីវិត ។

ភ្លាមៗនោះឃើញ កម្លាំងសមត្ថកិច្ចជាច្រើន មានកម្លាំងប្រជាការពារខណ្ឌមានជ័យ កម្លាំងនគរបាលខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម  និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ  និងកម្លាំងកងអង្គរក្ស  ដែលកំពុងឈរជើងរងចាំការពារក្បួន ថ្នាក់ដឹកនាំ ឆ្លងកាត់នោះ  បានចេញមកអន្តរាគមន៍  ជួយសង្គ្រោះបឋម  និងជួយសម្រួលចរាចរណ៍  និងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុគេឃើញមានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនមហានគរបានមកយក ជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកឯម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានបាញ់គំនូសយកអែបចិញ្ចើមផ្លូវហើយ ទាក់ទងហៅសមត្ថកិច្ច ផ្នែកវាស់វែង  នៃអធិការនគរបាលខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែងនិងយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយបន្តទៅតាមផ្លូវច្បាប់ ៕ (អត្ថបទរូបភាព  បងម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ