ព្រឹតិ្តការណ៍ថ្មីៗ

២នាក់ទៀតហើយ ជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន

2 ខែ មុន 74 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង ០០នាទី ដោយអនុវត្តន៍តាមគោលការណ៍ដឹកនាំរបស់

លោក សុខ ពេញវុធ អភិបាល នៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាប ករណីជួញដូរនូវសារធាតុញៀន ស្ថិតនៅចំណុចផ្សារសូរិយ៉ាម៉ល ផ្លូវ៥១  ក្រុម៧៣ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

ទី១ ឈ្មោះ មតះ វិជ្ជនី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ១០៥អី១ហ្សិត ផ្លូវ១៣០ ភូមិ៣ សង្កាត់ផ្សារចាស់(ជួញដូរ)។

ទី២ ឈ្មោះ ម៉ុល សាវ៉ែន ភេទស្រី អាយុ២៥ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅ ផ្ទះ១៥៥ ផ្លូវ៩០១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ (ជួញដូរ)។

វត្ថុតាងចាប់យករួមមាន

១ ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់។

២ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

៣ ប្រាក់ខ្មែរចំនួន៣ម៉ឺនរៀល

ចំពោះមុខកម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ បន្តជំរុញការស្រាវជ្រាវដើម្បីបើកការបង្រ្កាបជាប់ជាប្រចាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!