ព្រឹតិ្តការណ៍ថ្មីៗ

ធី សុវណ្ណថា យំទាំងក្តុកក្តួល ពេលបានជួប សម្តេចតេជោ ហើយថាសោកស្តាយ  ចំពោះ កំហុសពីអតីតកាល តែបានជូនពរសម្ដេចថា…!

7 ខែ មុន 190 តូ សុផល

រាជធានីភ្នំពេញ  ៖  បន្ទាប់ពីបាត់មុខពីហ្វេសបុកមួយរយៈធំ កាលពីម្សិលមិញ និងព្រឹកថ្ងៃទី០៤  ខែមេសា  ឆ្នាំ២០១៩នេះ កញ្ញា ធី សុវណ្ណថា បានបង្ហោះហ្វេសបុកម្តងទៀត ហើយព្រឹកនេះ  កញ្ញាបានបង្ហោះរូបថតប៉ុន្មានសន្លឹកជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទឹកភ្នែករលីងរលោង ដោយកញ្ញាបានរៀបរាប់ថា កញ្ញាបានជួបសម្តេចតេជោ ធ្វើឲ្យទប់ទឹកភ្នែកមិនបាន សោកស្តាយកំហុសពីអតីតកាល។

កញ្ញាបានរៀបរាប់នៅលេីបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា “ក្នុងឱកាសខួបកំណេីត  ៦៩ឆ្នាំ នាងខ្ញុំ  សូមគោរពជូនពរ សម្តេចតេជោ មានសុខភាពល្អ  ជោគជ័យគ្រប់ភារៈកិច្ច …រាល់ពេល  នាងខ្ញុំបានជួបសម្តេចតេជោ នាងខ្ញុំមិនអាច  ទប់ទឹកភ្នែកបានទេ-  ខ្ញុំសោកស្តាយ  ចំពោះ កំហុសអតីតកាលរបស់ខ្ញុំ  –  ខ្ញុំបានទទួលការអនុគ្រោះ  ក្តីមេត្តាដ៏ធំធេងពីសម្តេច –  ខ្ញុំបានឃេីញ  សម្តេចខិតខំប្រឹងប្រែង  ស្នេីរាល់ថ្ងៃ  ទាំងថ្ងៃយប់  រងាក្តៅ  ញេីសហូរជោគខ្លួន ធ្វេីដំណេីរគ្រប់ច្រកល្ហក  ក្នុងនិងក្រៅប្រទេស  ខិតខំក៏សាងសេដ្ឋកិច្ចជាតិ  និងប្រជាជនកាន់តែរីកចំរេីន  កំចាត់មន្ត្រីខិលខូច  កែទម្រង់ដឹកនាំប្រទេសជាតិ កាន់តែប្រសេីរ  មានសុខសន្តិភាព … គុណូបការៈ ដ៏ធំធេង  របស់សម្តេចតេជោ  ហ៊ុន  សែន  នាងខ្ញុំ  ជាយុវជនជំនាន់ថ្មី  សម័យក្រោយសង្គ្រាម  ចងចាំ  ដឹងគុណ  ជានិរន្ត … សម្តេច តេជោ  ហ៊ុន  សែន  គឺជាព្រះរស់  នៃប្រជាជនខ្មែរគ្រប់គ្នា។” (ដោយ  បងម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ