ព្រឹតិ្តការណ៍ថ្មីៗ

គ្រាន់បើមែន! ទីតាំង ណេត យីហោ  “៨៩៩” ក្បែររបងសាលាសង្កាត់ រត់ច្បាប់មិនទាន់បានផង បើកដំណើរយ៉ាងរលូន ជិត៣ខែទៅហើយ?

2 ខែ មុន 62 តូ សុផល

រាជធានីភ្នំពេញ ៖ ទីតាំងអ៉ីនធើណិត យីហោ ៨៩៩ បង្កប់ល្បែងស៊ីសងតាមអនឡាញ ដ៏ល្បីនៅកម្ពុជា  បើកសាខាថ្មី ដោយស្ងាត់ៗ

នៅចំណុច អតីតក្លឹបកម្សាន្តរាត្រី ហេបភីភ្លឹប  ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ២ មានចម្ងាយប្រហែលមិនដល់១០០ម៉ែត្រ ទេ ពីសាលាសង្កាត់ចាក់អង្រែលើ ស្ថិតក្នុងភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋ លួចបង្ហើបថា ទីតាំងនេះបានបើកដំណើរការយ៉ាងរលូននេះ  ជិត៣ខែដែរហើយ  ដោយបើកមិនខ្លាចអ្វីសោះ ឃើញមានអ្នកលេងចេញចូលច្រើនគ្រាន់បើ ។

ទីតាំងណេត សង្ស័យអត់ច្បាប់  និងបង្កប់ល្បែងស៊ីសងនេះ  ត្រូវបានក្រុមការងារ គណៈបញ្ជាការឯកភាពសង្កាត់ចាក់អង្រែលើ នៅវេលាម៉ោង០៤:៣០នាទីល្ងាច  ថ្ងៃទី០៤  ខែមេសា ឆ្នាំ២០១៩នេះ ដឹកនាំដោយលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ និងលោក អ៊ុ រតនា នាយប៉ុស្តិ៍ចាក់អង្រែលើ និងសមាជិក ក្រុមព្រឹក្សាសង្កាត់  ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលនៅទីតាំងផ្ទះបើក អ៊ីនធើណេត សង្ស័យអត់ច្បាប់មួយកន្លែង យីហោ  ៨៩៩ ស្ថិតនៅផ្ទះលេខ១២១១ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ  ។

ក្រុមការងារយើងបានធ្វើការពិនិត្យរដ្ឋបាលនៅទីតាំងខាងលើបានជួបនិងបុគ្គលិកមើលការខុសត្រូវឈ្មោះម៉ៃ ចិន្តា ភេទប្រុស នៅក្នុងទីតាំងអ៊ិនធឺណេតខាងលើ និងនារីរូបស្រស់២នាក់ទៀត  កំពុងអង្គុយជជែកគ្នាលេង ។

បើតាមបុគ្គលិកមើលការខុសត្រូវទីតាំងខាងលើបានឆ្លើយថាទីតាំងខាងលើបានបើកជាទីតាំងអ៊ីនធើណេត ដោគិតតម្លៃក្នុងមួយម៉ោង ២០០០រៀល និងបានធ្វើពាក្យសុំអាជ្ញាប័ណ្ណរួចរាល់ហើយប៉ុន្តែមិនទាន់ធ្លាក់មកនៅឡើយនោះទេ ។

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានណែនាំឲ្យម្ចាស់ទីតាំងធ្វើច្បាប់ឱ្យបានត្រឹមត្រូវ និងមិនត្រូវបើកល្បែងស៊ីសង និងមិនមានការប្រើប្រាស់គ្រឿងញៀន ឬជួញដូរគ្រឿងញៀនឡើយ  ជាពិសេសកុំបង្កឲ្យមានការរំខានដល់អ្នកជិតខាង។

នៅចំពោះមុខសមត្ថកិច្ចជនឈ្មោះ ម៉ៃ ចិន្ថា ឈ្មោះក្រៅ ហៅ “វី” ភេទប្រុស  សញ្ជាតិខ្មែរ  អាយុ២៥ឆ្នាំ  មានទីកន្លែងកំណើតនៅភូមិជីខក្រោមឃុំជីខក្រោមស្រុកស្រែអំបិល ខេត្តកោះកុង មុខរបរជាអ្នកគ្រប់គ្រងទីតាំងអ៉ិនធើរណេត យីហោ “899” ក្រោយពីអាជ្ញាធរមានសមត្ថិច្ច  បានធ្វើការអប់រំណែនាំរួច ខ្ញុំបាទសូមធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍នគរបាល និងដោយយល់ព្រមដូចខាងក្រោម ៖

១.ឈប់ ប្រព្រឹត្តិ រាល់សកម្មភាព ដែលផ្ទុយនឹងច្បាប់របស់រដ្ឋ  ។

២.មិនបង្កបញ្ហាគ្រប់យ៉ាងដែលប៉ះពាល់និងរំខានដល់អ្នកជិតខាង ។

៣.មិនអោយមានការចែកចាយនិងប្រើប្រាស់គ្រឿងញៀនឡើយ។

៤.ខ្ញុំបាទមិនបើកល្បែងភ្នាល់ស៊ីសងនោះឡើយ ។ បើខ្ញុំបាទបើកល្បែងស៊ីសង ឬចែកចាយនិងប្រើប្រាស់គ្រឿងញៀន  ខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមានស្នាមផ្ដិតមេដៃស្ដាំទុកជាសម្គាល់ផងដែរ។

បច្ចុប្បន្នក្រោយពេលចុះត្រួតពិនិត្យរដ្ឋបាលរួច  ឃើញមានកុំព្យូទ័រភ្ជាប់ អ៉ិនធើណេត  ជិត៤០គ្រឿង តែពុំមានអ្នកលេងទេ  និងមាននារី២នាក់  អង្គុយជជែកគ្នាក្នុងទីតាំងខាងលើ  និងបុរសម្នាក់ទៀត ជាអ្នកគ្រប់គ្រង  ហើយអ្នកគ្រប់គ្រងបានអោយគ្នាមកដោះទម្លាក់ឈ្មោះស្លាកយីហោ ចុះក្រោមហើយ។

បើតាមលោក  អុំ  រតនា  នាយប៉ុស្តិនគរបាលចាក់អង្រែលើ  បានបញ្ជាក់ប្រាប់ភ្នាក់ងារ TNN ថា  គណៈបញ្ជាការឯកភាពចាក់អង្រែលើ បានអនុញ្ញាតឱ្យម្ចាស់ទីតាំងធ្វើច្បាប់ត្រឹមរយៈពេលមុនចូលឆ្នាំខ្មែរតែប៉ុណ្ណោះ តែបើសិនជាក្រោយចូលឆ្នាំខ្មែរហើយ អាជ្ញាធរចុះត្រួតពិនិត្យម្តងទៀត បើពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ  អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់៕ (ដោយបងម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!