ព្រឹតិ្តការណ៍ថ្មីៗ

ហួសចិត្ត ឪពុកចុង នាំកូនស្រីអាយុ១៣ឆ្នាំ  ទៅរំលោភ បានសម្រេច៣ដង ក្នុងផ្ទះសំណាក់ ដាលីន

5 ខែ មុន 407 តូ សុផល

រាជធានីភ្នំពេញ  ៖ សមត្ថកិច្ចអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ ដាលីន មុននិងអនុញ្ញាតអោយភ្ញៀវចូលស្នាក់នៅ គួរតែពិនិត្យមើលផងបើគ្មានអត្តសញ្ញាណប័ណ្ណ ពុំគួរឲ្យចូលស្នាក់នៅទេ  ដូចជាករណីឪពុកនាំកូនស្រី អាយុ១៣ឆ្នាំ ចូលជួលបន្ទប់ដេក មិនរាយការណ៍ជូនសមត្ថកិច្ចសោះ កុំគិតលុយជាធំ គិតសុវត្ថិភាពផង (បងប្អូនគេបងប្អូនយើង) ។

គួរអោយអាសូរខ្លោចចិត្តណាស់  នេះពិតជាមិនសមជាមនុស្សទេ អត់ជាងសត្វធាតុទៅទៀត បុរសដាច់ចិត្តជនតិរច្ឆានជាឱពុកចុងម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅចាប់វាយខ្នោះ ក្រោយពីលួងលោមកូនស្រីចុង អាយុ១៣ឆ្នាំ រំលោភបានសំរេច ចំនួន៣លើក ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០៤:៣០នាទីរសៀល ថ្ងៃអង្គារ៍  ទី០២ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះសំណាក់ដាលីន ផ្លូវបេតុង ស្ថិតក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

កុមារីរងគ្រោះឈ្មោះ យ.ស.ន ថ្ងៃខែឆ្នាំកំណើត ៣០-១២-២០០៦ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅក្នុងចេតីយ៍វត្តប្រជុំវង្ស ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះ ព្រុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅក្នុងចេតីយ៍វត្តប្រជុំវង្ស ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងថា កាលពីថ្ងៃទី៣១-០៣-២០១៩ ម៉ោង២២:០០នាទី ម្តាយកុមារីរងគ្រោះបានចេញទៅរើសអេតចាយ បានទុកនៅជាមួយឱពុកចុងពេលនោះជនសង្ស័យត្រូវជាឪពុកចុងកុមារីរងគ្រោះបាន នាំកុមារីរងគ្រោះទៅដេកនៅផ្ទះសំណាក់មួយ  យីហោ  ដាលីន (ចំណុចកើតហេតុ) រួចចាប់រំលោភកុមារីរងគ្រោះបានសម្រេច៣ដង បន្ទាប់មកក៏នាំកុមារីរងគ្រោះត្រលប់មកកន្លែងស្នាក់នៅវិញ ពេលនោះម្តាយឃើញកុមារីរងគ្រោះមានសភាពស្លេកស្លាំងពេក ក៏សាកសួរនាំ រួចកុមារីរងគ្រោះក៏និយាយរឿងហេតុខាងលើប្រាប់ស្រ្តីជាម្តាយទើបដឹងរឿង លុះដល់ថ្ងៃទី០២-០៤-២០១៩ ម៉ោង១៤:៣០នាទី ម្តាយក៏នាំកុមារីរងគ្រោះមកដាក់ ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីអោយសមត្ថកិច្ចចាប់បុរសជាឱពុកចុងចាត់ការតាមផ្លូវច្បាប់ ។

សមត្ថកិច្ចបន្តថាក្រោយពីស្ដាប់ចំលើយម្ដាយនិងក្មេងស្រីរងគ្រោះរួចក៏សហការជាមួយនគរបាលប៉ុស្តិ៍ប្រញ្ញាប់ធ្វើការស្រាវជ្រាវដើម្បីចាប់ជនល្មោភកាមជាឱពុកចុងនេះមកដាក់ទោសទណ្ឌ រហូតដល់ម៉ោង១៦:៣០នាទីថ្ងៃដដែល សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានសហការជាមួយនគរបាលរដ្ឋបាលប៉ុស្តិ៍ព្រែកប្រា ធ្វេីការស្រាវជ្រាវ  ឃាត់ខ្លួនជនសង្ស័យបាននៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងសាកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពីក្មេងស្រីរងគ្រោះមែន  និងបច្ចុប្បន្នក៏បានប្រើប្រាស់គ្រឿងញៀនផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចខណ្ឌច្បារអំពៅ  បានកសាងសំណុំរឿង បញ្ជូលទៅតុលាការដើម្បីចាត់ការតាមច្បាប់៕  (ដោយបងម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ