ព្រឹតិ្តការណ៍ថ្មីៗ

ផ្តាច់ជីវិតខ្លួនឯង! តូចចិត្តរឿង ម្តាយ ស្តីថាបន្តិចបន្តួច 

2 ខែ មុន 83 តូ សុផល

បាត់ដំបង៖នារីវ័យក្មេងម្នាក់ដាច់ចិត្តចង.កធ្វើអត្តឃាតសម្លាប់ខ្លួនដោយយកក្រម៉ានិងអាវយឺតពណ៌ខ្មៅចងផ្ជាប់នឹងមេធ្នឹមបង្កការភ្ញាក់ផ្អើលពេញភូមិ។

ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២០និង០០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ចំណុចភូមិស្ថាពរ២ ឃុំអំពិល៥ដើម ស្រុកបវេល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនព្រហ្មទណ្ឌ បានបញ្ជាក់ TNN យើងថា៖ ករណីឃាតកម្ម ខាងលើ គឺជនរងគ្រោះខឹងនឹងម្តាយស្តីបន្ទោស(អាថ៌កំបាំងក្នុងគ្រួសារ)។

ជនរងគ្រោះឈ្មោះ៖មុំ មិថុនា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

ដោយឡែកករណីនេះសមត្ថកិច្ចបានពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចហើយ អះអាងថានារីរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបវេលបានប្រគល់សពនារីរងគ្រោះអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!