ព្រឹតិ្តការណ៍ថ្មីៗ

សង្ក្រាន្តត្បូងឃ្មុំ នឹងលិចរូបរាងឡើងជាលើកដំបូង ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថ្មីនេះ!

4 ខែ មុន 27 តូ សុផល

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ

បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំផែនការសង្ក្រាន្តត្បូងឃ្មុំ ខណៈនៅឆ្នាំ២០១៩នេះ ជាឆ្នាំដំបូងដែលខេត្តត្បូងឃ្មុំ រៀបចំអោយមានព្រឹត្តិការណ៍កំសាន្តនានា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពិសេសអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងកំសាន្តសប្បាយរីករាយ សម្រាកលំហែកាយ បន្ទាប់ពីបំពេញការងារ ប្រកបមុខរបរទទួលទានក្នុងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ក៍ដូចជាចូលរួមអភិរក្ស លើកតម្កើងវប្បធម៍ប្រពៃណីជាតិខ្មែរដ៍រុងរឿងផូរផង់ អោយកូនខ្មែរស្គាល់នូវអ្វីដែលជាកេរ្ត៍ដំដែល បុព្វបុរស ដូនតាជំនាន់មុន បន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយគ្រប់រូប។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការដែលជាក្រុមការងារសង្ក្រាន្តខេត្តត្បូងឃ្មុំ ជាច្រើននាក់ទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ឆ្នាំនេះខេត្តត្បូងឃ្មុំ បានត្រៀមរៀបចំកន្លែងលេងកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដល់ទៅ២កន្លែង ទី១នៅរមណីយដ្ឋានហ្លួងព្រះស្តេចកន ជាទីអារាមប្រវត្តិសាស្ត្រ ក្នុងស្រុកពញាក្រែក ដោយរៀបចំ នូវកម្មវិធីកំសាន្តជាង១៥ប្រភេទ មានរយ:ពេល៣ថ្ងៃ គឺថ្ងៃទី១៤ ១៥ ១៦ និងទីតាំងទី២រៀបចំនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ មានរៀបចំរង់ចាំទទួលទេវតាឆ្នាំថ្មី លេងល្បែងប្រជាប្រិយខ្មែរ ការរាំរបាំជូនពរ របាំទ្រុឌ ជួបជុំពិសារអាហារសាមគ្គីជាមួយមន្ត្រីរាជការជុំវិញខេត្ត អាជីវករ ប្រជាពលរដ្ឋ និងមានការប្រគំតន្ត្រីដ៍ធំ នាពេលរាត្រីផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលទើបកាន់ជាអភិបាលខេត្តថ្មី ក៍បានបញ្ជក់ថា ឆ្នាំនេះជាឆ្នាំដំបូង ដែលរដ្ឋបាលខេត្តប្រារព្ធពីធីអបអរឆ្នាំថ្មី នាឆ្នាំបន្ទាប់លោកនឹងរៀបចំព្រឹត្តិការណ៍អោយកាន់តែធំ មានតាំងពិពរណ៍ និងការកំសាន្តអោយកាន់តែច្រើន។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានជំរុញដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មីនេះ ឱ្យមានសណ្តាប់ធ្នាប់សុខសុវត្ថិភាពល្អ នឹងហាមលេងគប់ទឹកដាក់គ្នាដែលបណ្តាលអោយគ្រោះថ្នាក់ ជាយថាហេតុ ។

ក្នុងឪកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវអោយប្រជាពលរដ្ឋក្នុងខេត្ត ក៍ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមព្រឹត្តិការណ៍ សង្ក្រានត្បូងឃ្មុំ អោយបានច្រើនកុះករ៕វីរៈ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!