ព្រឹតិ្តការណ៍ថ្មីៗ

មិត្តរួមការងារ នាំគ្នាសោកស្តាយ!!ប្រជុំជួបមុខគ្នាមិញសោះ ពេលវិលត្រឡប់ទៅផ្ទះវិញ បែជាជួបរឿងបែបនេះ

1 ខែ មុន 271 តូ សុផល

ខេត្តតាកែវ៖មន្ត្រីទាំងអស់នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង មានការរំជួលចិត្ត ក្តុកក្តួលយ៉ាងខ្លាំង នឹងសឹងតែមិនជឿ ថាលោកអធិការងទទួលបន្ទុកផ្នែកស្ថិតិ នឹងអត្តសញ្ញាណបណ្ណ័ម្នាក់បានស្លាប់ ខណះពេលដែលទើបបែកគ្នា ចេញពីកន្លែងមិញៗសោះ។

បុរសម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាអធិការង នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ទទួលបន្ទុកផ្នែកស្ថិតិ នឹងអត្តសញ្ញាណបណ្ណ័ បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ  ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង10នឹង30នាទី ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ2 ត្រង់ចន្លោះគីឡូម៉ែត្រលេខ86,87 នៅក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា៖នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នក់ ជិៈម៉ូតូ ម៉ាកហុងដា សេ125 ពាក់ស្លាកលេខ តាកែវ 1L.1613 ធ្វើដំណើរ ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះ បានរកបត់ម៉ូតូ ឆ្លងថ្នល់ ខណះពេលនោះគេបានឃើញរថយន្តមួយគ្រឿង ម៉ាកកាមេរី បាឡែន ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ.2AI.7686 បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណ បានបើកមកពី(ទិសខាងជើងទៅត្បូង)ក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូ ជនរងគ្រោះ ចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់។បើតាមសមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា៖ជនរងគ្រោះ សៅ ស៊ីន ភេទប្រុស អាយុ48ឆ្នាំ មុខរបរ នគរបាល(អធិការងនគរបាលស្រុកទ្រាំង)ចំណែកអ្នកបើករថយន្ត ពុំបានស្គាល់អត្តសញ្ញាណ ព្រោះបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែង ធ្វើកំណត់ហេតុ  រួចក៌បានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ  តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿង នឹងចាត់ការបន្តទៅតាមនិតិវិធីច្បាប់។by.បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!