ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តត្បូងឃ្មំ ៖ កម្លាំងជួរក្រោយ ត្រូវទំនុកបំរុង និងលើកទឹកចិត្តកងទ័ពជួរមុខ 

4 ខែ មុន 44 តូ សុផល

ត្បូងឃ្មុំ៖ ដើម្បីជាការលើកទឹកចិត្ត បងប្អូនកងកម្លាំងការពារព្រំដែន ក្នុងឳកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលប្រព្រឹត្តិទៅនាពេលខាងមុខនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងខេត្ត ស្នងការ~ ស្នងការរងនគរបាលខេត្តមេបញ្ជាការ~មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត នាយក~នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកងកម្លាំងនគរបាល នៃទីបញ្ជាការវារៈការពារព្រំដែនគោកលេខ៦១៥ នៅក្នុងស្រុកពញាក្រែក និងលេខ៦១៧ ក្នុងស្រុកមេមត់ ដែលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

នៅចំពោះមុខកងកម្លាំងនគរបាលវរៈការពារព្រំដែនទាំង២ ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការកោតសសើរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងវារៈការពារព្រំដែន ដែលបានប្រឹងប្រែង ធ្វើពលីកម្ម ប្រកបដោយវីរភាព អង់អាចក្លាហាន ក្នុងការបំពេញភារកិច្ច ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរ ជូនប្រជាជន និង សង្គមជាតិ ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងជំរុញឲ្យខិតខំបំពេញភារកិច្ចការងារ រឹតបន្តឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យអោយបានល្អ រួមគ្នាការពារសន្តិសុខតាមខ្សែរក្រវ៉ាត់ព្រំដែន ធ្វើយ៉ាងណាឲ្យព្រំដែនមានសន្តិភាពជាមួយប្រទេសជិតខាង ព្រមទាំងមានកិច្ចសហការគ្នាជាមួយប្រទេសជាប់ព្រំដែន ដើម្បីរួមគ្នារក្សាឲ្យបានល្អ នូវសន្តិសុខតាមខ្សែរបន្ទាត់ព្រំដែន ឲ្យកាន់តែល្អជាបន្តទៀត។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានណែនាំអោយកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន និងអ្នកពាក់ព័ន្ធទាំងអស់ សហការរួមគ្នាបង្ក្រាបរាល់បទល្មើសផ្សេងៗ អោយខានតែបាន ពិសេសហាមដាច់ខាត ការនាំចូលជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា ក្នុងទឹកដីខេត្តត្បូងឃ្មំ ខណៈវៀតណាមកំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិច ដែលទាមទារអោយយើងត្រូវទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព។

ក្នុងឳកាសការចុះសួរសុខទុក្ខ បង្កើនភាពស្និទ្ធស្នាល យល់ចិត្តគ្នា ក៍ដូចជាការលើកទឹកចិត្តនោះ ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ បាននាំយកថវិការមួយចំនួន ផ្តល់ជូនវារៈការពារព្រំដែនទាំង២ទីតាំង ខាងលើនេះផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!