ព្រឹតិ្តការណ៍ថ្មីៗ

លោក នុត ពុធដារ៉ា ជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីមកដល់

5 ខែ មុន 41 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានធ្វើការសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ទាំង៥០នាក់ ក្នុងម្នាក់ៗ ទទួលបាន ឯកសណ្ឋាន ០១ឈុត ស្បែកជើង០១គូ អាវកាក់០១ និងថវិកា ប្រធានក្រុមម្នាក់ៗ១៣ម៉ឺនរៀល អនុប្រធានក្រុម ម្នាក់ៗ១២ម៉ឺនរៀល និងសមាជិកក្រុម ក្នុងម្នាក់ៗ ១០ម៉ឺនរៀល។

លោកអភិបាលបានធ្វើការបានផ្តាំផ្ញើរឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់អនុវត្តការងារ មានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលក៏បានណែនាំដល់បងប្អូនកងកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យលើការរស់នៅ ធ្វើលំហាត់ប្រាណដើម្បីសុខភាព ដើម្បីបន្តចូលរួមចំណែកបម្រើសង្គមជាតិ ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍមូលដ្ឋាន ពិសេសប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!