ព្រឹតិ្តការណ៍ថ្មីៗ

សែនរន្ធត់! សាហាវណាស់ ម្តាយនិងកូនស្រី ត្រូវឃាតក កាត់ក្បាលបាត់

2 ខែ មុន 585 តូ សុផល

កំពង់ចាម ៖ ព័ត៌មានបឋម បានរាយការណ៍មកថា នៅថ្ងៃទី៣ ខែ៤ឆ្នាំ ២០១៩ វេលាម៉ោង ១២ ថ្ងៃត្រង់ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន បានទទួលព័ត៌មានពីឈ្មោះដើង ថនភេទស្រី អាយុ៣៥ ឆ្នាំនៅនៅភូមិត្រពាំងបឹង ឃុំថ្មពូន ថាគាត់ បានបាត់ម្តាយឈ្មោះវង្ស អូន អាយុ ៥៦ ឆ្នាំនៅភូមិទួលថ្ម ឃុំថ្មពូន និងក្មួយស្រីបង្កើតឈ្មោះខេង សាវឿន អាយុ ៦ឆ្នាំ បានបាត់ចេញពីផ្ទះនៅព្រឹកថ្ងៃទី៣ មិនឃើញនៅផ្ទះមិនដឹងចេញពីកន្លែងណា។

ក្រោយពីបានទទួលដំណឹងនិងសំណូមពរ រួចភ្លាមៗនោះ សមត្ថកិច្ចប៉ុស្តិ៍បានសហការជាមួយក្រុមគ្រួសារជនរងគ្រោះធ្វើការស្រាវជ្រាវរុករក ឃើញសាកសពជនរងគ្រោះទាំងពីរនាក់ នៅក្នុងព្រៃខាងត្បូងផ្ទះជនរងគ្រោះចម្ងាយប្រហែល 350 ម៉ែត្រ ដោយសាកសព នៅបែកពីគ្នា គ្មានក្បាលទាំង ២នាក់តែម្តង ឃើញតែដងខ្លួន។

ករណីខាងលើនេះជនសង្ស័យមិនទាន់កំណត់អត្តសញ្ញាណបានឡើយ ជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវដើម្បីចាត់ការតាមនីតិវិធ៕

គួរបញ្ជាក់ផងដែរថា ក្នុងគ្រាដែលប្រជាពលរដ្ឋជួបទុក្ខលំបាក គេតែងឃើញវត្តមាន ឯកឧត្តម គួច ចំរើន ចុះទៅដល់កន្លែងកើតជារឿយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!