ព្រឹតិ្តការណ៍ថ្មីៗ

ដើម្បីជួយការងារសំខាន់ៗ ជាពិសេសទប់ស្កាត់ រាល់បទល្មើសដែលកើតមានឲ្យថយចុះ, ឧត្តមសេនីយ៍ឯក​ ស​ ថេត​ បានសម្រួលកម្លាំងពីស្នងការរាជធានី ៨៣នាក់ បែងចែកទៅខណ្ឌចំនួន៤…!

2 ខែ មុន 65 តូ សុផល

រាជធានីភ្នំពេញ​ ៖ នាទីព្រឹក​ថ្ងៃអង្គារ៍​ ទី០២​ ខែមេសា​ ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឯកឧត្ដម​ឧត្តមសេនីយ៍ឯក ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានសម្រួលកងកម្លាំងនគរបាលមកពី៦ការិយាល័យ ដោយរកបានមន្ត្រីនគរបាលចំនួន ៨៣នាក់ ហើយបានបែងចែកទៅតាមខណ្ឌចំនួន៤ ដូចជា​ ខណ្ឌ៧មករា ២០នាក់ ខណ្ឌដូនពេញ ២១នាក់ ខណ្ឌទួលគោក ២១នាក់ និងខណ្ឌចំការមន ២១នាក់ ដើម្បីចុះជួយតាមបណ្តាផ្នែកនីមួយៗ។

ការសម្រួលកងកម្លាំងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទៅតាមបណ្តាខណ្ឌនេះ ក្នុងគោលបំណងជួយការងារសំខាន់ៗ ជាពិសេសទប់ស្កាត់ រាល់បទល្មើសដែលកើតមាន ឲ្យថយចុះជាបន្តបន្ទាប់ ។

ក្នុងឱកាសនេះឯកឧត្តម​ស្នងការ​ ក៏បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន៦នាក់ ក្នុងនោះមានមន្ត្រី ចូលនិវត្តន៍២នាក់ មន្ត្រី ជាសមាជិក២នាក់ គ្រួសាររបស់មន្ត្រី ជាសមាជិក២នាក់៕ (ដោយបងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!