ព្រឹតិ្តការណ៍ថ្មីៗ

នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះពង្រឹងសមត្ថភាព ការអនុវត្តការងារនគរបាល ដល់អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌមានជ័យ ថែមទាំងចុះពង្រឹងការងារដឹកនាំ​ របស់ប៉ុស្តិ៍រដ្ឋបាលបឹងទំពុន១!

6 ខែ មុន 42 តូ សុផល

រាជធានីភ្នំពេញ​ ៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៉ីង សំអុល ប្រធាននាយដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបើកវគ្គពង្រឹងសមត្ថភាព អំពី ការប្រើប្រាស់ទម្រង់ទាំង៤ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួម​ពី​លោកវរសេនីយ៍ទោ​ ម៉េង ​វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ និងលោក​វរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោ និងមានសិក្ខាកាមចូលរួមចំនួន ៧២នាក់ (ស្រី ៧នាក់) ។

នាព្រឹកថ្ងៃដដែលនេះ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះពិនិត្យគាំទ្រសកម្មភាពការងារនគរបាល និងសហគមន៍ ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន១ ដែលមានទីតាំង​នៅតាមបណ្ដោយផ្លូវលេខ33BT ភូមិសន្សំកុសល​ សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក អុីង សំអុល ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិនគរបាលរដ្ឋបាល ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ណេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួម​ពីលោក​វរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ និងមន្ត្រី​នគរបាល​ជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត ព្រមទាំង​សិក្ខាកាមចូលរួម ចំនួន ៣៨នាក់ (ស្រី ៩នាក់) ៕ (អត្ថដោយ បងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់