ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ IPhone X ពីជនជាតិចិន បានសម្រេច ទៅសម្ងំក្នុង ទីតាំង ណេត យីហោ  “ឌីយ៉ាម៉ង់  អ៊ិនធើណេត”  ឃើញសមត្ថកិច្ច ស្ទុះរត់

2 ខែ មុន 290 តូ សុផល

ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ  បាន ធ្វើការដេញចាប់ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលសង្ស័យថា ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃម៉ាក iPhone X ពីជនជាតិចិន  នៅម្តុំស្ពានអាកាស  តិចណូ ខណៈកំពុងរត់គេចខ្លួន ចូលលេង អ៊ិនធើណេត បានមួយសន្ទុះ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៩យប់ ថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៩  នៅចំណុចក្នុង Net  មួយកន្លែង   ផ្ទះលេខ២០៥Eo យីហោ  “ឌីយ៉ាម៉ង់  អ៊ិនធើណេត”  នៅផ្លូវព្រះមុនីវង្ស ហើយរត់ចេញមកតាម បណ្តោយ ផ្លូវ១០៧  មកចាប់ខ្លួនបាននៅ ម្តុំអាហារ បាត់ដំបង ស្ថិតនៅក្នុងសង្កាត់ អូរឬស្សី ៤ ខណ្ឌ៧មករា ភ្នំពេញ។

តាម ប្រភពព័ត៌មាន ពីកម្លាំងព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា មុនពេល កើតហេតុមានជនរង គ្រោះជា ជនជាតិចិន២នាក់ គាត់កំពុងតែជិះម៉ូតូឡាំម៉ាតាមួយគ្រឿងមកតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើនេះម្តុំស្ពាន អាកាសតិច ណូ ជនរង គ្រោះបានយកទូរស័ព្ទ ដៃមកចុច  ម៉ាក iPhone X ពណ៍ស ក៏ស្រាប់តែលេចមុខ ជនសង្ស័យ ប្រហែលជា៦នាក់ជិះម៉ូតូ៣គ្រឿង (មិនស្គាល់ម៉ាក) បានជិះមកជិតរួចធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃ បានសម្រេច  ហើយក៏ជិះរត់គេចខ្លួនបាត់ស្រមោល ភ្លាមៗ នោះ ដែលជនរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទឹកល្អក់ ១ក៏ផ្អើលទៅដល់ខាងកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ  បានធ្វើការស្រាវជ្រាវ  រួចនាំជនជាតិចិនរងគ្រោះមកបើកមើលតាមប្រព័ន្ធអ៊ីនធើណេត  Find My IPhone ដែលភ្ជាប់ក្នុងទូរស័ព្ទនោះ  ឃើញសញ្ញាបង្ហាញថា   កំពុងតែនៅម្តុំផ្លូវ សុខហុក តែមិនទាន់ឃើ ញជនសង្ស័យណាម្នាក់ឡើយ ទើបសមត្ថកិច្ចដឹកជនរងគ្រោះបត់ឡើងមកតាមផ្លូវព្រះមុនីវង្ស វិញ  ហើយមកដល់មុខទីតាំង  អ៊ិនធើណេត មួយកន្លែង   ផ្ទះលេខ២០៥Eo យីហោ  “ឌីយ៉ាម៉ង់  អ៊ិនធើណេត ”  សញ្ញាដែលបង្ហាញក្នុងទូរស័ព្ទកាន់តែកៀកគ្នា  ទើបសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នាំជនជាតិចិនរងគ្រោះចូលរកមើល ក្នុងទីតាំង អ៊ិនធើណេតនោះ ។

ភ្លាមៗនោះដែរ  គ្រាន់តែកម្លាំងព្រហ្មទណ្ឌកំរិតស្រាល និងជនជាតិចិនរងគ្រោះ ដើរចូលទៅឃើញជនសង្ស័យកំពុងតែអង្គុយលេង អ៊ិនធើណេត ដោយមិនដឹងខ្លួន  គ្រាន់តែក្រឡេកឃើញ សមត្ថកិច្ច ភ្លាមក៏ ស្ទុះរត់ចេញក្រៅ តាមទ្វារក្រោយ ទៅសំដៅ ក្នុងផ្ទះរបស់ប្រជាពលរដ្ឋនៅម្តុំនោះ បង្កឲ្យមានការភ្ញាក់ ផ្អើលនិងត្រូវបាន ឃាត់ខ្លួនភ្លាមៗ  រួចយកទៅសួរនាំ នៅប៉ុស្តិ៍អូរឬស្សី៤ ខណ្ឌ៧មករា។

ក្រោយពីសួរនាំដឹងរឿង  ជនសង្ស័យ មានឈ្មោះ ញ្ញៀន ចាន់តារា ភេទ ប្រុស អាយុ ១៨ឆ្នាំ ស្នាក់ នៅផ្ទះ ជាន់ទី១ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍អូរឬស្សទី៤ បញ្ចូនទៅកាន់ប៉ុស្តិ៍ផ្សារ ដេប៉ូ៣  ជាម្ចាស់មូលដ្ឋានកើតហេតុវិញដើម្បីធ្វើការបន្តតាមនីតិវិធី ។

បច្ចុប្បន្នក្រោយ ពេលកើតហេតុ  ជនជាតិចិនរងគ្រោះ  បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ផ្សារដេប៉ូ៣ ដើម្បី អោយ សមត្ថកិច្ច កសាង សំណុំរឿង បញ្ចូនទៅកាន់ តុលាការ ដើម្បីចាត់ការទៅតាមនិតិវិធី៕

រកឃើញជនសង្ស័យ ក្នុងទីតាំងណេត ២៤ម៉ោង ចាប់តែជនសង្ស័យ ចុះទីតាំងវិញ?

គួរបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានដាក់ចេញបទបញ្ជាមក គេឃើញអាជ្ញាធរគណៈបញ្ជា ការឯកភាពមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានចេញយុទ្ធនាការបង្ក្រាប់ល្បែងស៊ីសង ភ្នាល់បាល់តាម Internet ២៤ម៉ោង លើ ២៤ម៉ោង រួមទាំងកន្ទុយលេខ ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធ រួមនិងវត្ថុតាងមួយចំនួនបញ្ជួនទៅតុលាការ។

ដោយឡែកគណៈបញ្ជាការឯកភាពខណ្ឌ៧មករា វិញហាក់ដូចជាត្រជាក់ល្ហឹម នៅមិនទាន់មានវិធានការ បង្ក្រាបទីតាំង (Net24h) ទាំងនោះ នៅឡើយទេ។ ទង្វើទាំងនេះ ហើយបញ្ជាក់ឲ្យឃើញថា អាជ្ញាធរខណ្ឌខណ្ឌ៧មករា កំពុងផ្គើនទៅ នឹងបទបញ្ជារបស់សម្តេចក្រឡាហោម អញ្ចឹងដែរ។

មជ្ឈដ្ឋាន ទូទៅរង់ចាំមើលថា តើ នាយកដ្ឋានប្រឆាំងបទល្មើស ល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការនគរបាលជាតិ ហ៊ានបង្ក្រាប ទីតាំងល្បែងខុសច្បាប់ នៅក្នុងទឹកដីខណ្ឌ៧មករា  ដែរឬទេ? ព្រោះសូម្បីអាជ្ញាធរមូលដ្ឋាន (ទាំងអភិបាខណ្ឌ អធិការខណ្ឌ មេប៉េអឹមខណ្ឌ អភិបាលក្រុង និងស្នងការក្រុង ក៍មិនហ៊ាន  បង្ក្រាបផងនោះ)។

ធី អិន អិន ផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការបកស្រាយពន្យល់ពីសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធទាំងអស់៕ (ដោយ៖  ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!