ព្រឹតិ្តការណ៍ថ្មីៗ

បំភ្លឺ Account Facebook ទេពា្ត រក្យាសន្តិភាព ដែលបានចូល Comment ក្នុង Page សម្តេចតេជោ ករណី…..

3 ខែ មុន 1271 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តកំពតសូមធ្វើការបំភ្លឺពាក់ព័ន្ធករណីដែល Account Facebook ទេពា្ត រក្យាសន្តិភាព ដែលបានចូល Commentក្នុងPage Samdech Hun Sen, Cambodian Prime Minister ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវ ប្រព័ន្ធផ្គត់ផ្គងទឹកស្អាតខេត្តកំពត ដើម្បីឲ្យសម្តេចជួយអន្តរាគមន៍ កាត់ដីក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនដល់កងកម្លាំងចំនួន ០២ គ្រួសារ ដែលមានទីតាំងស្ថិតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងអំពិល នៃស្នងការដ្ឋាននគរបាលខេត្តកំពត ។ សូមបំភ្លឺព័ត៌មានមានដូចតទៅ៖

-ផ្អែកតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗត្រូវមានផ្ទៃដីតាមទំហំខ្នាតយ៉ាងតិចបំផុតចាប់ពី ៣០០ ម៉ែត្រការេឡើងទៅ (ទទឹង ១៥ ម បណ្តោយ ២០ ម) តែបច្ចុប្បន្នទំហំដីប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងអំពិលជាក់ស្តែង បានបញ្ជូលក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលមានផ្ទៃដីសរុបទំហំ ៤៨០ ម៉ែត្រការេ (ទទឹង ២០ ម បណ្តោយ ២៤ ម) ។

ដោយផ្អែកលើច្បាប់ :
-បទបញ្ជាលេខ ០២ បប ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០០៥ ស្តីអំពីការពង្រឹង ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (របស់រាជរដ្ឋាភិបាល) ។
-គោលការណ៍ចរាចរណ៍លេខ ០០១ សរ ចុះថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០០៥ ស្តីពីការពង្រឹងក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (របស់ក្រសួងមហាផ្ទៃ) ។
ដោយឡែកមន្ត្រីនគរបាលចំនួន ២គ្រួសារនេះ បានមករស់នៅ និងសង់ផ្ទះធ្វើអំពីឈើប្រក់សង្ក័សី (សំណង់ស្រាល) តាំងពីឆ្នាំ ២០០០ នៅក្បែរអគារប៉ុស្តិ៍រដ្ឋបាលដែលក្រសួងមហាផ្ទៃបានសាងសង់ឲ្យ ហើយថែមទាំងបានស្នើសុំកាត់ដីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលបានចុះក្នុងបញ្ជីជាសម្បត្តិរដ្ឋរួចហើយ ក្នុងទំហំ (៤ម x ២០ម) ក្នុងមួយគ្រួសារ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ការតាំងទីលំនៅរបស់មន្ត្រីទាំងពីរនេះ វាខុសនឹងបទបញ្ជា និងសារាចរណែនាំរបស់ក្រសួងមហាផ្ទៃធ្វើឲ្យបរិវេណដីប៉ុស្តិ៍មានសភាពតូចចង្អៀត និងបង្កភាពស្មុគស្មាញដល់កិច្ចប្រតិបត្តិការការងារក្នុងប៉ុស្តិ៍។

ហើយម្យ៉ាងទៀតខ្លួនជាមន្ត្រីប៉ុស្តិ៍បានដឹង និងយល់ច្បាស់ពីការណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់នៃទំហំដីប៉ុស្តិ៍រដ្ឋបាល ប៉ុន្តែនៅតែទទូចសុំទៀត ដោយមិនគិតពីទីស្នាក់ការប៉ុស្តិ៍រដ្ឋបាល សម្រាប់បម្រើការងារជូនប្រជាពលរដ្ឋឡើយ ។ ហើយជាមួយគ្នានេះដែរ ការស្នាក់នៅលើដីប៉ុស្តិ៍នគរបាលរដ្ឋបាលនេះ ក៏គ្មានលិខិតអនុញ្ញាតឲ្យខ្ចី ឬសុំពីអង្គភាពនោះដែរ ។

ដូច្នេះសរុបសេចក្តីមក ស្នងការដ្ឋាននគរបាលខេត្តកំពត មិនអាចជួយស្នើសុំចេញប័ណ្ណកម្មសិទ្ធិជូនបានឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!