ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម យន្ត មីន បើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ១.៣៥០ម៉ែត្រ ក្នុងក្រុងព្រះសីហនុ

2 សប្តាហ៍ មុន 20 តូ សុផល

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃ ១៣រោជ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩

ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ១.៣៥០ ម៉ែត្រមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។

លោក ណុប ហេង បានឱ្យដឹងថា ផ្លូវមហាវិថីលំហែព្រះភូមិន ឬផ្លូវលេខ ៤០០ ដែលរដ្ឋបាលខេត្តបានស្នើសុំទៅសម្តេចតេជោ ក្នុងការស្ថាបនាផ្លូវ ២២ខ្សែ ឡើង វិញ ក្នុងក្រុងព្រះសីហនុ ដែលរងការខូច ខាតដោយជំនន់ទឹកភ្លៀង និងការអភិវឌ្ឍដឹកជញ្ជូនយ៉ាងគំហ៊ុកនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្តេចបានចារឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញ ដោះស្រាយ និងការចូលរួមពីវិស័យឯកជន ។ ផ្លូវលេខ ៤០០ បើកការដ្ឋានសាងសង់មានប្រវែង ១.៣៥០ម៉ែត្រទទឹង ១៤ម៉ែត្រ ស្មើនឹង ៦៦ក្បាលដី ផ្លូវនេះសាងសង់ចាក់បេតុងឆ្អឹងដែក កម្ពស់ ០.២០ម៉ែត្រ ស្មើរនឹង ៤.៩០០ ម៉ែត្រការ៉េ និងចាក់អ៊ុតកៅស៊ូ AC កម្រាស់ ០.០៨ម៉ែត្រ ស្មើនឹង ១៨.៩០០ម៉ែត្រការ៉េ មានលូអ៊ុយ (U) ប្រវែង ៣៥០ម៉ែត្រ លូមូលប្រវែង ២.២៥៧ម៉ែត្រ អណ្តូងលូរ ៥៩កន្លែង ។

ឯកឧត្តម យន្ត មីន មានប្រសាសន៍សំណេះសំណាលបើកការដ្ឋានសាងសង់ផ្លូវលេខ៤០០ ដែលប្រជាពលរដ្ឋ និងវិស័យឯកជនបានចូលរួមស្ថាបនាផ្លូវនេះឡើងវិញ ដើម្បីជួយសម្រួលចរាចរណ៍ បង្កើនសោភ័ណភាព បរិស្ថាន និងការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។ នេះជាកាសម្រេចចិត្តមួយដ៍ល្អចូលរួមសហការរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន ក្នុងការចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែនេះ នឹងឈានទៅបើកការដ្ឋានសាងសង់ផ្លូវចំនួន ៥ខ្សែបន្តទៀតនៅពេលខាងមុខ ។

សូមរម្លឹកថា ការស្ថាបនាផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ មានផ្លូវ ៦ខ្សែ ជាការចូល រួមរបស់វិស័យឯកជន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!