ព្រឹតិ្តការណ៍ថ្មីៗ

ក្រឡាប់រថយន្ត ខ្ទាតតៃកុងចេញក្រៅ

2 ខែ មុន 25 តូ សុផល

ខេត្ដកំពង់ស្ពឺ​ ៖ សមត្ថកិច្ចប្រាប់អោយដឹងថា មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រ​ឡាប់​រថយន្ត​ ​មួយគ្រឿង​ ម៉ាក​ TOYOTA សេ​រី​យូឆ្នាំ​ ស្លាក​លេខ​ កំពង់​ចាម​ 2A-0925 នៅចំ​ណុច​បឹងស្រែ​ភូមិកំណប់​ សង្កាត់​ស្វាយ​ក្រវ៉ាន់​ ក្រុ​ងច្បារមន​ ខេត្ដកំពង់ស្ពឺ​ រថយន្ត​នេះ គឺដឹកទំនិញដេី​រលក់តាមភូមិ​​ មុនកេីតហេតុគេឃេីញ រថយន្ដ​ខាងលេី បេីកបរពីជេីងទៅត្បូងលុះមកដល់ចំណុ​ចកេីត​ហេតុ​ បានរេចង្កូតប៉ះបង្គោលរបាំងផ្លូវក្បែរស្ពា​ន​ រួចធ្លា​ក់ទៅខាងឆ្វេងដៃ​ ចូលបឹងស្រែតែម្ដង។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថ​យន្ត​នេះ មិនបណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បាត់បង់​ជីវិ​ត​នោះ​ទេ​ ដោយសារ តែរថយន្ដក្រឡាប់ទៅធ្វេីអោយតៃកុងរថយន្ត​ខ្ទាតចេញក្រៅ​ តាមការបញ្ជាក់ពី​ន​គរបាល​ចរាចរណ៍​បាន​អោយដឹង​ថាម្ចាស់រថយ​ន្ដ​មានឈ្មោះ​ សៅ​ សុីណា​ ភេទប្រុស​ អាយុ​ ២២​ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្នោរ​ទី១​ សង្កាត់​រការធំ​ ក្រុងច្បារមន​​ មុខរបរ​ ដឹកទំនិញ​ដេី​រលក់​ ក្រោយហេតុ​ការណ៍​គ្រោះថ្នាក់​ តំណាងមន្ទីរសាធារណៈបាន​ចុះមកពិនិត្យបង្គោល ខូចខាតឃេីញចំនួន​ ៣ដេី​ម​ ហេីយបានធ្វេីការសម្របសម្រួលដោះស្រាយ​បញ្ចប់​ មិនមានការបញ្ជូនទៅស្ថាបនណា បន្ដទេ​ ដោ​យម្ចាស់រថយន្ដសុំយករថយន្ដទៅធ្វេីការជួស​ជុសដោយខ្លួនឯង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!