ព្រឹតិ្តការណ៍ថ្មីៗ

តិចច្រលំអ្នកលក់ចាប់ហួយ! គាត់ចែកចាយ និងរក្សាទុកគ្រឿងញៀនតើ

3 ខែ មុន 195 តូ សុផល

កំពង់ស្ពឺ៖កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការ ព្រឹកថ្ងៃទី0២ ខែមេសា ឆ្នាំ២០១៩

បានបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះរឹបអូសបាន ម្សៅក្រាមពណ៌សរមួយកញ្ចប់ធំ, ដែកកេះចំនួន ០៥,ថង់ច្រកគ្រឿងញៀនចំនួន ០៣ដុំ, ជាមួយគ្នានោះកម្លាំងបានឃាត់ខ្លួនជនសង្សយ័ ០១នាក់ មានឈ្មោះ ថេង ស្រីលាភ ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំខាងលើ ក្នុងប្រតិបត្តិការនោះដែរ ឪពុកម្តាយ របស់ស្ត្រីនោះបានរត់គេចខ្លួនបាត់អស់ ។

បច្ចុប្បន្នវត្តុតាង និងជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!