ព្រឹតិ្តការណ៍ថ្មីៗ

លោក សារឿន ម៉ាប់ មានឥទ្ធិពលមែន គ្មានសមត្ថកិច្ចហ៊ានបង្ក្រាប នៃជំនួញឈើឆ្លងដែនប៉ុស្តិ៍៧បានឡើយ!

1 ខែ មុន 58 តូ សុផល

ខេត្តមណ្ឌលគិរី៖ លោក សារឿន ម៉ាប់ ជាជនជាតិដើមភាគតិចមួយដែលរស់នៅក្នុងទឹកដីឃុំប៊ូស្រា

នៅតែបន្តសកម្មភាពកាប់បំផ្លាញ និងញុះញង់ អោយបងប្អូនជនជាតិដើមភាគតិច ចូលទៅកាប់ព្រៃធម្មជាតិនាភូមិសាស្ត្រក្នុងទឹកដីឃុំប៊ូស្រាយ៉ាងគំហុកដោយមិនខ្លាចញញើតមន្ត្រីជំនាញណាមួយឡើយ ដោយប្រភពនៅទីនោះបានអះអាងថាលោក សារឿន ម៉ាប់ នេះមានភាពទំនាក់ទំនង ជាមួយតន្ត្រីក្នុងស្រុកប៊ូស្រាយ៉ាងស្អិតល្មួត ដូចជាបាយដំណើបសាំងខ្យាអ៊ីចឹង។

បើយោងតាមសេចក្តីរាយការណ៍បានអោយដឹងថា នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ យ៉ាងតិចក៏មានរថយន្តឡង់គ្រឺស័រ ប្រភេទកែច្នៃប្រមាណជាង២០គ្រឿងបានដឹកឈើឆ្លងទៅវៀតណាម តាមច្រកទ្វារទ្វេរភាគីប៉ុស្តិ៧-ណាំលៀរ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រហូតដល់មានបញ្ហាបែកពាងប្រហុក ដូចខ្មោចដំរីងាប់លាក់មិនជិតនោះឡើយ ខណៈបន្សល់ទុកនូវភស្តុាងនៃបទល្មើសដឹកជញ្ជូនឈើជាក់ស្តែង ដោយសារមានរថយន្តក្រឡាប់មួយគ្រឿង។

ហើយនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០១៩ នេះក៏មានការចរាចរណ៍ឡាន ដឹកបទល្មើសព្រៃឈើយ៉ាងអាណាធិបតេយ្យ ភូមិសាស្រ្តមួយចំនួនដូចជា អូរពោត ក្រុមហ៊ុនដាឡាក់ ចំណុចអូរយ៉ាង និងផ្លូវអូររ៉េត យ៉ាងរង្គាល អាជ្ញាធរស្រុកដេកលក់ទាំងថ្ងៃ ទាំងយប់ ដូចជាមិនដឹងរឿងអ្វីសោះ។

ប្រភពបន្ថែមថាដោយមានការញុះញង់ពីលោក សារឿន ម៉ាប់ ធ្វើឱ្យក្រុមឈ្មួញដទៃទៀតស្រែកឃ្លាននិងទឹកប្រាក់ដុល្លា ភ្លេចអស់ឧត្តមគតិរបស់ខ្លួន មិនថាឈ្មួញឈើនិងមន្ត្រីជំនាញឡើយ ដែលមានឈ្មោះឈឺ លោកឆុងជាមន្ត្រីយោធា និងឈ្មោះហឿន ឈ្មោះស្នោ ឈ្មោះភ័ក្រ្ត លោកកណ្តោ និងឈ្មួញឈើជាច្រើននាក់ទៀត បានទទួលទិញនូវអនុផល ព្រៃឈើ ដោយមានការញុះញង់ពីលោក សារឿន ម៉ាប់។

ពាក់ព័ន្ធនឹងការដឹកជញ្ជូន អនុផលព្រៃឈើ លោកសំរិទ្ធណយ មេច្រកទ្វេរភាគីប៉ុស្តិ៍៧-ណាំលៀរ នៅរសៀលថ្ងៃទី២៩មីនានេះអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទមិនចូល។ ដោយឡែកលោក សារឿន ម៉ាប់ រងការចោទប្រកាន់ជាអ្នកញុះញង់ឲ្យមានការកាប់បំផ្លាញព្រៃឈើ ដើម្បីនាំចេញតាមច្រកទ្វេរភាគីប៉ុស្តិ៍៧-ណាំលៀរភ្នាក់ងារយើងក៏មិនអាចសុំការបំភ្លឺបានដែរដោយទូរស័ព្ទជាច្រើនដង មិនអាចទាក់ទងបាន។ ជុំវិញនឹងការចេញផ្សាយ អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺនៅរាល់ម៉ោងធ្វើការ៕

ដោយ៖ ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!