ព្រឹតិ្តការណ៍ថ្មីៗ

បុករត់នៅតែជាទម្លាប់! បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​ បើក​មក​បុក​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅជិតរង្វង់មូលសំពៅមាស!

3 ខែ មុន 70 តូ សុផល

រាជធានីភ្នំពេញ ​៖​ បុករត់នៅតែជាទម្លាប់! បុរស​ម្នាក់​ជិះម៉ូតូ​ VIVA មួយគ្រឿង​ក្នុង​ល្បឿន​ធម្មតា ​សង្ស័យបើក​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ផ្លូវគោក​ ត្រូវបាន រថយន្តមិនស្គាល់ម៉ាកបុកចំហៀងខាងស្តាំ ​បណ្ដាល​ឲ្យ​បុរស​រងគ្រោះដួល​បោកនិងថ្នល់បែក​ក្បាល​ស្លាប់យ៉ាង​អណោចអធ័ម​។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់នេះ​បាន​កើត​ឡើង​កាលពី​វេលាម៉ោង៩យប់ ថ្ងៃច័ន្ទ ទី​១ ខែមេសា ឆ្នាំ​២០១៩​ត្រង់ចំណុច​ខាងកើតចំងាយប្រហែល៦០ម៉ែត្រ ពីរង្វង់មូលសំពៅមាស ​ផ្លូវលេខ២១៤ កែងផ្លូវ​លេខ១៤១ តាមបណ្តោយផ្លូវភ្លោះ ក្នុងសង្កាត់​បឹងព្រលិត ខណ្ឌ​៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើង

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​រងគ្រោះ​ខាងលើ​បាន​បើក​បរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ SUZUKI VIVA ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​1BL-7769 ដោយធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​លេខ២១៤ ក្នុង​ទិសដៅ​ពី​កើតទៅលិចសង្ស័យបញ្ច្រាស់ទឹស ស្រប​ពេល​នោះ​ក៏ស្រាប់​តែ​មាន​​រថយន្តមិនស្គាល់ម៉ាក​មួយគ្រឿង​ បាន​បើក​ក្នុង​ទិស​ដៅ​បញ្រ្ចាស​ទិស​គ្នា​ពីលិចទៅកើត លុះមកដល់​ចំណុច​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​ក៏​បាន​បើក​បុកម៉ូតូ​រងគ្រោះ​ ដែលជិៈបញ្ច្រាស​ទិស​ដៅ​ចរាចរណ៍​ផ្លូវគោក​ បំណងបត់​ចូល​ទៅ​ផ្លូវ១៤១។ ខណៈ​ពេល​នោះ​ដោយ​ម៉ូតូ​ជនរងគ្រោះដួលសង្កត់លើបណ្ដាល​ឲ្យ​បុរសរងគ្រោះ​បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ចំណែក​ឯ​ម៉ូតូ​រង​ការ​ខូចខាត​បន្តិចបន្ទួចដោយ​រថយន្ត​បង្ក​មិន​បាន​ឈប់​ចុះមក​មេីល​នោះទេ​ បែរជា​ព្យាយាម​បន្ថែម​ល្បឿន​បើករត់​គេច​បាត់ស្រមោល។

ក្រោយ​ពេលកើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការ​វាស់​វែង​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​៧មករា ដើម្បី ​រង់ចាំ​សាច់ញាតិមកយកនៅពេលក្រោយ។

ដោយ​ឡែក​សព​បុរស​រង​គ្រោះ​ត្រូវ​បានសមត្ថកិច្ច​ ធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅ​ក្រុម​គ្រួសារ​ដឹង​យកទៅ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!