ព្រឹតិ្តការណ៍ថ្មីៗ

ស្គាល់មុខមិនស្គាល់ចិត្ត!ម្តាយទុកចិត្តកូនខំយកលុយទៅផ្ញើរកូនស្រីពៅទុកមើលជម្ងឺពេលម៉ែចាស់ទៅពេលម្តាយឈឺសួរកលុយកូនបែជាថា……!!!

2 ខែ មុន 70 តូ សុផល

រាជធានីភ្នំពេញ ៖ រឿងរ៉ាវ​ដ៏ហួសចិត្តមួយបានកើតឡើង​ដោយ​ ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ​ ប៉ុល យ៉ន លក់ផ្ទះបាន ២៧មុឺនដុល្លារ រួចក៏ចែកកូនចៅ នៅសល់១៧មុឺនដុល្លារ ដើម្បីទុកសម្រាប់ចាយវាយពេលចាស់ជរា ដោយសារតែទុកចិត្តចំពោះកូនស្រីពៅពេក ក៏បានផ្ញើរលុយចំនួន១៧មុឺនដុល្លារនោះ​ឲ្យទៅរក្សាទុកនៅក្នុងកុងធនាគារ តែបែជាកូនស្រីពៅ​ បែរជាទៅរស់នៅជាមួយប្ដី​ ហើយថែមទាំងយកលុយទៅទិញផ្ទះ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងសម្ភារៈនិយមជាច្រើនទៀត ដោយមិនឲ្យអ៊ុំស្រីខាងលើដឹងលឺនោះទេ​ នៅពេលឈឺថ្កាត់ទៅយកលុយមកមើលជម្ងឺក៏មិនឲ្យទៀត ធ្វើឲ្យគាត់តូចចិត្ត ព្រោះគ្មានលុយប្ដឹងផ្ដល់ឲ្យគេជួយរកបានយុត្តិធម៌ឡេីយ​ ទើបនៅយប់ថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០១៩នេះ រូបគាត់និងកូនស្រីបង​ បានពឹងពាក់ក្រុមអ្នកសារព័ត៌មានឲ្យជួយផ្សាយដំណឹងនេះ​ ដល់អាជ្ញាធរជំនាញពាក់ព័ន្ធ​ និងដល់សម្ដេចតេជោ ជួយរកយុត្តិធម៌ដល់រូបគាត់ផង ។

អ៊ុំស្រីវ័យចំណាស់ខាងលើមានឈ្មោះ ប៉ុល យ៉ន អាយុ៧៧ឆ្នាំ ស្នាក់នៅជាមួយកូនស្រីបង នៅអាគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ដោយរូបគាត់មានកូនស្រី២នាក់ ម្នាក់មានអាយុ៥១ឆ្នាំ និងម្នាក់ទៀតអាយុជាង៤០ឆ្នាំ ។

បើតាមសម្ដីអ៊ុំស្រីវ័យចំណាស់ខាងលើបាននិយាយប្រាប់ទាំងទឹកភ្នែកថា កាលពីជាង២ឆ្នាំមុន (មិនចាំថ្ងៃខែច្បាស់) រូបគាត់ត្រូវបានកូនស្រីពៅ ល្បួងឲ្យលក់ផ្ទះរបស់គាត់​ នៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន​ បានលុយ២៧មុឺនដុល្លារ​ ។ 

បន្ទាប់មក​ រូបគាត់ក៏បានចែកឲ្យកូនស្រីច្បងចំនួន៣មុឺនដុល្លារ​ និងទិញគ្រឿងអលង្ការ ឲ្យកូនចៅអស់ប្រហែល១មុឺនដុល្លារទៀត ព្រមទាំងធ្វើបុណ្យទានជាង១ឆ្នាំ អស់លុយមួយចំនួនទៀត ហើយបានឲ្យកូនស្រីពៅឈ្មោះ សុខ ណន ចំនួន១៧មុឺនដុល្លារ ដើម្បីរក្សាទុកសម្រាប់ពេលចាស់ជរា ដោយកូនស្រីពៅក៏បានសន្យាថា និងមើលថែរូបគាត់ផងដែរ ។ 

ក្រោយមកកូនស្រីពៅឈ្មោះ សុខ ណន នោះមិនបានយកលុយទៅរក្សាទុកនោះទេ ក៏បានលួចយកទៅទិញផ្ទះដាក់ឈ្មោះខ្លួនឯង និងទិញឡាន ទិញម៉ូតូធ្វើជារបស់ផ្ទាល់ខ្លួន ហើយទុកឲ្យម្ដាយរស់នៅផ្ទះតែម្នាក់ឯង ទាំងមិនបានមើលថែទៀត ទើបធ្វើឲ្យអ៊ុំស្រីរស់នៅទាំងលំបាកវេទនា ក៏រត់មករកកូនស្រីច្បងឲ្យជួយដោះស្រាយ និងសុំលុយខ្លះៗមកមើលជម្ងឺគាត់ តែបែជាកូនស្រីពៅ បោះសម្ដីមិនសមរម្ប និងថាឲ្យម្ដាយព្រមទាំងបងស្រីទៅប្ដឹងអី ប្ដឹងទៅ ។ 

ដោយសារតែទ្រាំនឹង​សម្ដីកូនស្រីពៅ​តបមកខ្លួនជាម្ដាយ​ដោយ​មិនសមរម្យនោះ​ នៅយប់ថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០១៩នេះ ដោយអ៊ុំស្រីគិតថាគ្មានលុយសម្រាប់ប្ដឹងផ្ដល់ ក៏បានឲ្យកូនស្រីច្បងពឹងពាក់ក្រុមអ្នកសារព័ត៌មានចុះផ្សាយដំណឹងនេះ​ ដើម្បីឲ្យអាជ្ញាធរជំនាញ និងសម្ដេចតេជោ ក្រែងលោ​ដឹងដល់សម្ដេច​ លោកនឹងជួយរកយុត្តិធម៌ដល់រូបគាត់ផង ហើយលើកដៃសំពះ​និយាយទាំង​ក្ដុកក្ដួល​អួរ​ថា​ ទោះបីមិនបានលុយទាំងអស់ត្រឡប់មកវិញ ក៏សង្ឃឹមថាបានត្រឹមតែបន្តុចបន្តួច ទុកសម្រាប់មើលជម្ងឺគាត់ក៏អស់ចិត្តដែរ ៕​ (ដោយ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!