ព្រឹតិ្តការណ៍ថ្មីៗ

ត្រួតពិនិត្យអ្នកបើកប​រ​រថយន្ដ​ដឹកទំនិញ​គ្រប់ប្រភេទ​ រកឃើញអ្នកប្រើប្រាស់គ្រឿងញៀន ៦នាក់

5 ខែ មុន 134 តូ សុផល

ខេត្តកំពង់ស្ពឺ​ ៖ នៅថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០១៩ កម្លាំងនគរបាលផ្នែកចរាចរណ៍ផ្លូវគោក​ សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀននគរបាលតម្រួតការពារ​ ដើម្បីពង្រឹងការអនុវត្តច្បាប់​ចរាចរ​ណ៍ផ្លូវគោក​ និងធ្វើ​ការត្រួតពិនិត្យលេីអ្នកបើកប​រ​រថយន្ដ​ដឹកទំនិញ​គ្រប់ប្រភេទ​ នៅផ្លូវជាតិ​លេ​ខ​ ៤​ដើម្បីធ្វើតេស្តរក​សា​រធាតុញៀន​ គោលដៅ​ត្រង់ចំណុ​ច​ចន្លោះគីឡូម៉ែត្រលេខ​ ៤៣-៤៤ ស្ថិតក្នុង​ភូមិរលាំ​ងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កិច្ចប្រត្តិបត្តការទទួលបានលទ្ធផល​ដូចខាងក្រោម​ ៖

-ត្រួតពិនិត្យអ្នកបើកបររថយន្ដចំនួន​ ២៨​ នាក់ រក​ឃើញ​អ្នកមានផ្ទុកសារធាតុញៀនចំនួន​ ៦នាក់
-ឃាត់រថយន្ដដឹកសំពីងសំពោងបើក​ គេចគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចចំនួន​ ០២​ គ្រឿង
-បកកញ្ចក់រថយន្ដបិទស្កុតខ្មៅចំនួន​ ៤គ្រឿង

តាមការបញ្ជាក់ឲ្យ​ពីលោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ស្នងការខេត្ដ​កំពង់ស្ពឺ​ បានអោយ​ដឹងថា​ យោងតាមប្រសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​រប​ស់​ ​សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​សន្ដិបណ្ឌិត​ នេត​ សារឿន​ អគ្គ​ស្នងការ​ន​គរបាល​ជាតិ​ បានដាក់ចេញបទបញ្ជាដ៏មានប្រសិ​ទ្ធភាពលេីការលុបបំបាត់កាត់បន្ថយ​គ្រោះថ្នា​ក់​ច​រា​ចរណ៍​អោយនៅកម្រិតទាបបំផុត​និងឈា​នទៅ​ចំណាត់ការផ្លូវច្បាប់លេីអ្នកបេីកបរ​បង្កការគ្រោះថ្នាក់ក្រោមឥទ្ធិពលជាតិស្រវឹង​។ ទន្ទឹម​នឹ​ង​នោះចំ​ណុចយកចិត្ដទុកដាក់បំផុតគឺក្នុងរយៈពេល​កន្លងម​ក​ មូលហេតុ​បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់មួយចំនួន​ គឺបណ្ដាលមកពីគ្រឿងញៀន​ ដូ​ច្នេះ​យុទ្ធនាការ​ត្រួតពិនិត្យពង្រឹងការ​អនុវត្ត​ច្បាប់​គឺសំ​ដៅរកឃេីញអ្នកបេីកបររថយន្ដដែ​ល​បង្កគ្រោះថ្នា​ក់អាយុជីវិតអ្នកដំណេីរដោយប្រេីប្រាស់ក្រោមឥ​ទ្ធិពលសារធាតុញៀន​ ត្រូវតែបញ្ឍប់អា​ជីពជាអ្នកបេីកបរ​ដោយអោយម្ចាស់/ថៅកែ​ត្រូវ​តែទទួលខុសត្រូវចំពោះបញ្ហាខាងលេីនេះ​ រួមចំ​ណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ មុខសញ្ញាប្រេីប្រាស់គ្រឿងញៀន។

ក្រោយការពិនិត្យរកឃេីញមុខសញ្ញាមានផ្ទុកសា​រធាតុញៀន ៦​ នាក់​ ត្រូវនគរបាល​បញ្ជូនម​កកា​ន់​ការិយាល័​យជំនាញប្រឆាំងគ្រឿងញៀននៃស្ន​ង​ការដ្ឋាននគរបាលខេត្ដ​ធ្វេីកិច្ចសន្យាអប់រំ​ ​និងមា​ន​ការទទួលខុសត្រូវធានាពីអាណាព្យា​បាល​ថៅ​កែ​រថ​យន្ត​បញ្ឍប់សកម្មភាពនិងមិនអនុញ្ញតិឲ្យបេីក​ប​រ​រថយន្ត​ទៀត​ ចំពោះ​រថយន្ត​មានបិតស្ទីកគ័រខ្មៅត្រូ​វ​បកចេញនិងផាកពិន័យតាមការកំណត់រ​បស់​ច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ