ព្រឹតិ្តការណ៍ថ្មីៗ

ដឹកចឺង ជិះចឹង ប៉ូលិសចាប់ ខុស ឬ ត្រូវ?

5 ខែ មុន 22 តូ សុផល

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ម្នាក់​សុខ​ចិត្ត​ឡេីងជិះលេីគំ​ន​រអុស​ ដែលរេីសតាមដីចំការដែលគេបានភ្ជួរ​រា​ស់ដេីម្បីយកធ្វេីចំការដំណាំ​នៅម្ដុំផ្លូវជាតិលេខ៤​៤​ អូរគគី​ ឃុំខ្ទុំក្រាំង​ ស្រុក​សំរោង​ទង​ តាមមធ្យោ​បាយរឺម៉កម៉ូតូ​យកទៅផ្ទះដេីម្បីប្រេីប្រាស់ជាជំនួ​យក្នុងដុតរំងាស់ស្ករត្នោត​ បុរស​ម្នាក់​ក្នុងចំណោម​ពីរនា​ក់​បានរៀប​រាប់ថា​ ជាប្រចាំក្នុងមួយសប្ដាហ៍​ពួក​គា​ត់តែងតែធ្វេីដំណេីរទៅរកគល់ឈេី​ មែកឈេី​ដែ​លគេគាស់កកាយនិងធ្វេីការភ្ជួររាល់នៅ​ក្នុងដីចំ​កា​រសំរាប់យកដីដាំដំ​ណាំផ្សេងៗ​នៅចំណុ​ចផ្លូវជា​តិ​លេខ៤៤​ ស្ថិតក្នុង​ ឃុំខ្ទុំក្រាំង​ ឃុំទំព័រមា​ន​ ឃុំហោ​ងសំណំ​ ជាដេីម​ ។
ក្រោយដេីររេីសបានហេីយពួកគាត់បានដឹកតាម​រឺម៉កម៉ូតូឆ្ពោះមកផ្ទះកាត់តាមផ្លូវជាតិលេខ៤​ ក្រុងច្បារមន​ ស្រុក​សំរោង​ទង​ ទៅស្រុកអង្គស្នួលតែ​ម្ដង​ ដោយបុរសម្នាក់បានឡេីងជិះលេីគំនរអុសដែ​លបានរៀបគរលេីគ្នាយ៉ាងខ្ពស់​ មានចងខ្សែ​ក្រវ៉ាត់​ព័ទ្ធ​ការពារ​ផងដែរ​ ប៉ុន្តែ​មិនប្រាកដការជិះ​របៀប​នេះនឹងអាចគេចផុតពីគ្រោះថ្នាក់ផ្សេងៗ​កេីតឡេីងជា​យថាហេតុ​នោះទេ​។ 


ថៃ្ង​នេះក្រោយជួបហេតុការណ៍បែបនេះកំលាំង​ន​គរបាលចរាចរណ៍ស្រុកសំរោងទងបានធ្វេីការចា​ប់ឃាត់​ ក្នុងគោលបំណងដេីម្បីអប់រំអោយពួកគា​ត់ឈប់យកជីវិតប្រថុយបែបនេះបន្ដទៀត​ ព្រោះ​តែ​ការដឹកអុស​ រៀបគរលេីគ្នាខ្ពស់មិនមានលំនឹងលក្ខណៈល្អប្រសេីរបាន​ទេ​ ក្នុង​ករណី​ជួបហេតុ​ការណ៍ចែដន្យណាមួយប្រាកដណាស់អ្នកអង្គុយ​លេីគំនរអុសប្រាកដជាធ្លាក់មកដីបង្កគ្រោះថ្នាក់ដ​ល់អាយុជីវិតមិនខានឡេីយ​ ក្រោយការអប់រំណែ​នាំរបស់ជំនាញនគរបាលចរាចរណ៍ពួកគាត់ទាំង​ពីរនាក់យល់ព្រមបញ្ឍប់សកម្មភាពប្រថុយជីវិត​ឡេីងជិះលេីគំនរអុសទៀតហេីយ៕



បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ