ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ចុះពិនិត្យទីតាំង សាងសង់ខ្លោងទ្វារពហុកីឡដ្ឋានថ្មីដោយបែរមកចំរង្វង់មូលទុរេន

6 ខែ មុន 99 តូ សុផល

កំពត៖ ព្រឹក.ថ្ងៃច័ន្ទ ១២រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩​ ឯកឧត្តម ជាវ
តាយ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំ ឯកឧត្តម អភិបាលរងខេត្ត នាយករដ្ឋបាល អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យទីតាំង សាងសង់ខ្លោងទ្វារពហុកីឡដ្ឋានថ្មីដោយបែរមកចំរង្វង់មូលទុរេន។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៏ដូចខាងក្រោម៖
-រដ្ឋបាលខេត្ត មានគម្រោងពង្រីងផ្លូវ មួយចំនួនដែលចេញពីរង្វង់មូលទុរេន ដើម្បីសម្រួលចរាចរក្នុងក្រុង។
-ស្នើអភិបាលក្រុងកំពត ហាមឃាត់ និងបញ្ឈប់មិនឲ្យមានការលក់ដូរនៅជុំវិញពហុកីឡាដ្ឋាន ដើម្បីរក្សាសោភណ្ឌក្រុង ក៏ដូចជាត្រៀមរៀបចំ ពិធីកំពតសង្ក្រាន្ត និងបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់នេះ។
-ស្នើ នាយខណ្ឌរដ្ឋបាលព្រៃឈើ កាប់ និងគាស់ដើមឈើមួយចំនួនទៅដាំកន្លែងផ្សេង ដើម្បីកុំឲ្យប៉ះពាល់ដល់ការងារសាងសង់ក្លោងទ្វារថ្មីនេះ ក៏ដូចជា គម្រោងពង្រីកផ្លូវ ផងដែរ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ