ព្រឹតិ្តការណ៍ថ្មីៗ

គ្រឿងញៀន ពេញមួយវ៉ាល់លី ត្រូវជនជាតិឥណ្ឌូនេស៊ី នាំចូលតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល

2 ខែ មុន 110 តូ សុផល

ស្ទឹង​ត្រែង​៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​

នា​វេលា​ម៉ោង​ ១២​និង​៥០​នាទី​ ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៩​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​សារធាតុ​ញៀន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនបរទេស​នេះ​មានឈ្មោះ​ NURUL​ FADLI​ EKO​ PUTRO​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ សញ្ជាតិ​ ឥណ្ឌូ​នេ​ស៊ី​ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ប៉ុស្តិ៍​ បាន​ធ្វើ​ត្រួតពិនិត្យ​ និង​ឆែកឆេរ​ត្រង់​ចំណុច​ទីតាំង​ ខាង​មុខ​កន្លែង​ប្រថាប់ត្រា​ចេញ​-​ចូល​ប្រទេស​ សមត្ថកិច្ចបាន​ត្រួតពិនិត្យ​រក​ឃើញ​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ច្រក​ក្នុង​កញ្ចប់​នំ​គ្រប់​ប្រភេទ​ និង​ក្នុង​កញ្ចប់​កាហ្វេ​ កញ្ចប់​ប្រដាប់ប្រដា​ក្មេង​លេង​ សង្ស័យ​ជា​សារធាតុ​ញៀន​ ហើយ​បាន​អញ្ជើញ​សមត្ថកិច្ច​ (BLO)​ ប្រចាំ​ច្រក​ទ្វារ​ត្រពាំង​ក្រៀល​ មក​ត្រួតពិនិត្យ​បន្ថែម​ ពិតជា​សារធាតុ​ញៀន​ ពិតប្រាកដ​មែន​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!