ព្រឹតិ្តការណ៍ថ្មីៗ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ អធិការស្រុកស្អាង ជួបសំណេះសំណាល ជាមួយមន្ត្រីក្រោមឱវាទ

5 ខែ មុន 34 តូ សុផល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃ ច័ន្ទ ១២រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទី នៅអធិការដ្ឋាននគរបាលស្រុកស្អាង ក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំងទូរទាំងស្រុកស្អាង ក្រោមវត្តមានលោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ។

ក្នុងឱកាសនោះ លោកអធិការ បានសួរសុខទុក្ខ ដល់កងកម្លាំង និងបានផ្តាំផ្ញើ អោយកងកម្លាំងទាំងអស់ យកចិត្តទុកដាក់ ការពារ សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៩ អោយបានល្អប្រសើរ ។

ក្នុងឱកាសនោះដែរ លោកអធិការ បានជួយឧបត្ថម្ភ ដល់កងកម្លាំង ទាំង ១៦៥នាក់ ក្នុងម្នាក់ ថវិកា ៥០០០០រៀល សរុប ៨ ,២៥០, ០០០រៀល (ប្រាំបីលានពីរសែនប្រាំម៉ឺនរៀល) ។ ថវិកាទាំងនេះ ជាការឧបត្ថម្ភពីសប្បុរជនក្នុងស្រុក និងក្រៅស្រុក តាមរយៈលោក អធិការ នគរបាលស្រុកស្អាង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ