ព្រឹតិ្តការណ៍ថ្មីៗ

ចោរប្លន់ម៉ូតូម្នាក់ត្រូវបានកម្លាំសមត្ថកិច្ចស្រុកឈូកបង្ក្រាបបាន!

3 ខែ មុន 47 តូ សុផល

ស្រុកឈូក (ខេត្តកំពត) ៖ កម្លាំងសមត្ថកិច្ចស្រុកឈូកឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្លន់ម៉ូតូពីអ្នករត់ម៉ូតូឌុបកើតហេតុនៅថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០ នាទី នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

ជនសង្ស័យម្នាក់មាន  ឈ្មោះ ផែង ផល អាយុ ២៨ ឆ្នាំ ភេទប្រុស ទីលំនៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះមាន ឈ្មោះ សាន់ ពុទ្ធី អាយុ ៣៦ ឆ្នាំ ភេទប្រុស នៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត មុខរបរជាអ្នករត់ម៉ូតូឌុប ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុជនសង្ស័យហៅជនរងគ្រោះ ឱ្យឌុបពីផ្សារកំពតទៅដល់ឃុំត្រពាំងភ្លាំង ស្រុកឈូក (កន្លែងស្ងាត់និងព្រៃតាមដងផ្លូវ) ជនសង្ស័យក៏យកដែកចុងស្រួចចាក់ក្រោមក្លៀកខាងស្តាំជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ ។ ប៉ុន្តែជនរងគ្រោះបានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ ធ្វើឲ្យជនសង្ស័យរត់គេចខ្លួន ។ 

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ស្ទាក់តាមដងផ្លូវគ្រប់ច្រកល្ហក ក៏ឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ១៣និង៣០ នាទី ។ 

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាម

នីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!